បទពិសោធន៍ក្លាយជាគ្រូឧត្តម ជំនាន់១៥

 

បទពិសោធន៍ ដើម្បីក្លាយជាគ្រូឩត្តម

អំណាចរបស់គ្រូមានប្រាំយ៉ាង :

១.អំណាចស្របច្បាប់ : (Legitimate Power) រដ្ឋ ប្រគល់ ជូន  គឺមុនបានក្លាយជាគ្រូ សុទ្ធតែបានឆ្លងកាត់ ការបណ្តុះ បណ្តាល មានព្រះរាជក្រិត្យ ឬការប្រកាស មានបៀវត្យ ។ល។

២.អំណាចជំនាញ     : (Expert Power) ប៉ិនប្រសប់ ក្នុងការផ្ទេរចំណេះដឹង ដល់សិស្ស មានវិធីសាស្រ្តបង្រៀន។

៣. អំណាចលាភសក្ការៈ      : (Reward Power) គឺមាន ន័យថា គ្រូអាចមានឱកាស រកកំរៃក្រៅបន្ថែមបាន និងទទួល បានបៀវត្សប្រចាំខែ។

៤. អំណាចមន្តស្នេហ៏ : (Charismatic Power) គឺមាន ន័យថា គ្រូអាចធ្វើឲ្យសិស្ស ចូលចិត្ត គោរពស្រឡាញ់ដូចឪពុកម្តាយ ទី២របស់ពួកគេ។

៥. អំណាចទណ្ឌកម្ម : (Punishment Power) គឺមាន ន័យថា គ្រូមានសិទ្ធ ដាក់ទណ្ឌកម្មសិស្ស ក្នុងខណ:ពេលខ្លះ។

(ពី វិទ្យាស្ថានជាតិអប់រំ ឬ NIE)

 

ក.សេចក្តីផ្តើម
ខ្ញុំបាទ ឈឿង កែល សូមស្វាគមន៏ លោកគ្រូ អ្នកគ្រូ សិស្ស​និស្សិត ដែលមានបំណង  ចង់ប្រឡងយកក្របខណ្ឌគ្រូឩត្តម និងមិត្តភក្តិទាំងអស់ ដែលមានបំណង ចង់ស្វែងយល់ពី ការប្តូរក្របខ័ណ្ឌ ពី ខ ទៅ ក ដែលរូបខ្ញុំបាទ បានដើរឆ្លងស្ពាន ដ៏ លំបាកនោះរួចរាល់ហើយ ហើយខ្ញុំបាទ មិនមែនជាបុគ្គលដែលដើរឆ្លងស្ពានរួច ហើយរើក្តារចោលទេ មានន័យថា ខ្ញុំបាទ តែងតែ នឹករលឹក និង ដឹងគុណជាពន្លឹក ដល់សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ នៅ​ NIE ហើយជាមោទនភាពរបស់ខ្ញុំដែលបាន ប្តូរក្របខណ្ឌ ឬ ជាការអភិវឌ្ឍន៍ចុងក្រោយ។ ជាពិសេស យើងខ្ញុំ តែងនឹកឃើញ គុណសម្តេច អគ្គសេនាបតីតេជោ ហ៊ុន សែន រាល់ពេលចូលសាលសម្តេច។  ឆ្លៀតឧកាសនេះ ខ្ញុំមានកិត្តិយស សូមធ្វើការចែករំលែក នូវបទពិសោធន៏ ដែលខ្ញុំបាទ បានពុះពារ រហូតបាន ជ័យជំនះ និង បានទទួលការបណ្តុះបណ្តាល ជាគ្រូឧត្តម បរិញ្ញា បូក ១ នៅ វិទ្យាស្ថានជាតិអប់រំ ហើយរូបខ្ញុំបាទ បានទទួលការគាំទ្រពីមិត្តរួមជំនាន់ ៨០០ នាក់ បានធ្វើការបោះឆ្នោត ដើម្បីជ្រើសរើស ប្រធានវគ្គប្រចាំជំនាន់ទី១៥ ក្នុងឆ្នាំសិក្សា ២០០៩ -​២០១០។ ខ្ញុំបាទ បានទទួល ការគាំទ្របានជាប់ជាប្រធានវគ្គជំនាន់ទី១៥ និងបានធ្វើការដឹកនាំ ចប់ការ បណ្តុះបណ្តាល ប្រកបដោយជោគជ័យ ដែលក្នុងជំនាន់នោះ គ្រប់គ្រងដោយ ឯកឩត្តមបណ្ឌិត អ៊ឹម កុច។

 

ការងារបច្ចុប្បន្ន និង ប្រវត្តិការងារ

៙ ពីឆ្នាំ១៩៩១ ដល់ ១៩៩៧ គ្រូមធ្យមសិក្សា អក្សរសាស្រ្តខ្មែរ , ពីឆ្នាំ១៩៩៨ ដល់ ២០០៨ គ្រូមធ្យមសិក្សា ភាសាអង់គ្លេស នៃ វិទ្យាល័យមង្គលបូរី

៙ ពី ឆ្នាំ ២០០៥ ដល់ ២០០៧ អ្នកបកប្រែនៃអង្គការ VSO ប្រចាំ DOE ស្រុក មង្គលបូរី

៙ ពី ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១០ ដល់បច្ចុប្បន្ន គ្រូកំរិតឧត្តម (ភាសាអង់គ្លេស + ICT) ជាប្រធានក្រុម បច្ចេកទេស ភាសាអង់គ្លេស នៃ វិទ្យាល័យមង្គលបូរី

៙ ពី ថ្ងៃទី ២៤ ខែវិច្ជិកា ឆ្នាំ ២០១០ នាយក មជ្ឈមណ្ឌលកង់ហ្គូរូទំនើប (MKC)

៙ ឆ្នាំ២០១០ ដល់ ២០១១ សាស្ត្រាចារ្យ បង្រៀនម៉ោងបន្ថែម នៃ សាកលវិទ្យាល័យមានជ័យ (MCU)

៙ ពីឆ្នាំ ២០០៧ ដល់បច្ចុប្បន្ន សាស្ត្រាចារ្យ បង្រៀនម៉ោងបន្ថែម នៃ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ខេត្តបន្ទាយមានជ័យ
សូមលោកគ្រូ អ្នកគ្រូទាំងអស់ ចំណាយពេលដ៏មានតម្លៃ អាននូវសេចក្តីខាងក្រោមនេះ ដោយរីករាយ៖   
 ពាក្យថា វជអ = វិទ្យាស្ថានជាតិអប់រំ ជាសាលាសម្រាប់ បណ្តុះបណ្តាល គ្រូកំរិតឧត្តម តែមួយគត់ នៅក្នុង ប្រទេសកម្ពុជាយើង  ដែលមាន ទីតាំង នៅក្បែរវិមានឯករាជ្យ ក្នុង រាជធានី ភ្នំពេញ ដែលមាន សាស្ត្រាចារ្យល្អៗ បំរើការ នៅទីនោះ គ្រប់ឯកទេស និង គ្រប់ជំនាញ។  

ខ.ការជ្រើសរើសគរុនិសិ្សតបរិញ្ញា+១
វជអ ធ្វើការជ្រើសរើស គរុនិស្សិត  បរិញ្ញា +១ ជារៀងរាល់ឆ្នាំ ដែលការប្រឡងច្រើនតែ ប្រព្រឹត្តទៅ ក្នុងខែ តុលា ។ បេក្ខជន គរុនិស្សិត  បរិញ្ញា +១ មានពីរកូតា៖ ក្រុមទី១ ជាគរុនិស្សិត ដែលមាន អតីតភាព ជា បុគ្គលិកសិក្សា ដែលកំណត់អាយុ ៥០ ឆ្នាំចុះក្រោម ឬ ភាសាសាមញ្ញនិយាយថា មិនកំណត់អាយុ ហើយមានបរិញ្ញាបត្រ ឯកជន គ្រប់ជំនាញ។  ក្រុមទី២ គឺជាសិស្សានុសិស្ស ឬ និស្សិត ដែលបានបញ្ចប់ បរិញ្ញាបត្រ ពីគ្រប់ គ្រឺះស្ថានឧត្តមសិក្សា មានសិទ្ធ ដាក់ពាក្យប្រឡង នៅទៅនោះ តែត្រូវតែមានអាយុ ក្រោម ៣០ឆ្នាំ។ ការជ្រើសរើសនិស្សិតសម្រាប់បណ្តុះបណ្តាល  វអជ តែងផ្តល់លទ្ធភាពដល់ និស្សិត គឺជ្រើសរើសយកនិស្សិតច្រើន ជាងគ្រូ ឬបុគ្គលិក។

គ. ការត្រៀមលក្ខណះមុនការប្រឡង

ចំណាំ៖ ដើម្បីប្រឡងបាន សញ្ញាបត្រ របស់យើង ត្រូវតែយកទៅបញ្ជាក់វាយត្រាពីលើ នៅឩត្តមសិក្សា ចំពោះសញ្ញាបត្របណ្តោះអាសន្ន ហាមអ៊ុតក្របរឹង ព្រោះថា ថ្លៃអ៊ុត ១០០០រៀល តែថ្លៃបក ៣០០០០រៀល!
ត្រូវកំណត់ខ្លួនឯងច្បាស់ថា តើ បរិញ្ញបត្រ យើង បានទទួលស្គាល់ លទ្ធផលប្រឡងបញ្ចប់ ពី គ្រឹះស្ថានឧត្តមសិក្សា  ហើយឬនៅ? បើមាន ! នោះយើងអាចយកទៅបញ្ជាក់បាន៖ ដំណើរការបញ្ជាក់ សញ្ញាបត្រមានលក្ខណះដូចនេះ = ទី១ បើជាសញ្ញាបត្របណ្តោះអសសន្ន ហាមកុំអ៊ុតថង់រឹង ត្រូវយកវាទៅបញ្ជាក់វាយត្រាពីលើ នៅ ឧត្តមសិក្សា ខាងត្បូងវិមានឯករាជ្យ មិនចាំបាច់ copy ទេ តែគួរតែយកវាទៅបញ្ជាក់នៅសាលាខេត្ត ទុកជាឯកសារថ្ងៃក្រោយ ព្រោះការពាក្យត្រូវភ្ជាប់ជាមួយនូវ សញ្ញាបត្របញ្ជាក់ហ្នឹងឯង ហើយទាល់តែប្រឡងចប់បីខែ ទើបដកបាន។  ទី២ បើជាសញ្ញាបត្រធំ (មែនទែន) ត្រូវយកវាទៅ ស្កេនជាពណ៌ ទំហំ A4 ក្រដាសរឹងក្រាស់ ១ច្បាប់ ហើយយកអាធំ ទៅបង្ហាញគេផង។ ការបញ្ជាក់សញ្ញាបត្រ យកទៅជាមួយនូវ ៖ ទី១ ព្រឹត្តិបត្រពិន្ទុ ១ច្បាប់  បាក់ឌុប ១ច្បាប់ តែបើ បើមានបរិញ្ញាបត្ររង ក៏ត្រូវយកទៅដែរ ។

ឃ.តើការប្តូរក្របខ័ណ្ឌមានប៉ុន្មានយ៉ាង?
បើតាមខ្ញុំបាទ បានដឹងក្នុងកាលនោះ ការប្តូរក្របខ័ណ្ឌពី (ខ ទៅ ក) មានបីយ៉ាង ៖ ទី១ ការប្រឡងផ្ទៃក្នុង ដែលបានប្រឡងម្តងកាលពីឆ្នាំ ២០០៩ ដែលការប្រឡង សម្រាប់បុគ្គលិក ដែលមានបរិញ្ញាបត្រ ហើយអាចជ្រើសរើស ឯកទេស តាមការចង់បានរបស់បេក្ខជន មិនតាមសញ្ញាបត្រទេ ហើយមិនចាំបាច់បណ្តុះបណ្តាល ប៉ុន្តែគ្មាន សញ្ញាបត្រ គ្រូកំរិតឧត្តមទេ គឺមានតែសេចក្តីប្រកាស និង ព្រះរាជក្រិត្យ តែងតាំងស៊ុប ក្នុងក្របខ័ណ្ឌ។ ទី២ ការប្រឡងបរិញ្ញា+១ ចូលរៀននៅ វជអ ដូចបានរៀបរាប់ខាងលើ ហើយបានទទួលសញ្ញាបត្រ គ្រូឧត្តម និង ត្រូវទទួលការបណ្តុះបណ្តាលចំនួន ១០ខែ  ឬ មួយឆ្នាំសិក្សា  ហើយត្រូវ ចូលបំរើការ នៅអង្គភាពដើមវិញ។ ទី៣ ការប្រឡងយកក្របខ័ណ្ឌឧត្តម សម្រាប់បេក្ខជន ឬ បុគ្គលិកសិក្សាដែលមានបរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) ប៉ុន្តែត្រូវចាប់ប៉ុស សាកលរដ្ឋ ។តែពាក្យប្រឡងត្រូវទិញនៅក្រសួងអប់រំ ហើយនីតិវិធី ដទៃទៀតខ្ញុំបាទមិនមានបទពិសោធន៍ ឬមិនដឺង?

ង.ឯកទ្ទេសត្រូវជ្រើសរើសនៅវជអ(NIE)មាន៖
 ទី១ អក្សរសាស្រ្តខ្មែរ+ប្រវត្តិសិល្បៈ                         
ទី២ អក្សរសាស្រ្តខ្មែរ+ភាសាបារាំង
ទី៣ ភាសាអង់គ្លេស +បច្ចេកវិទ្យាICT
ទី៤​​ សីលធម៌ពលរដ្ឋ + គ្រប់គ្រង និង ភាពជាអ្នកដឹកនាំ
ទី៥    វិទ្យាសាស្ត្រអប់រំ + ភាសាអង់គ្លេស (មានកូតាចំពោះខេត្តដែលមានសាលាគរុកោសល្យ)
ទី៦    ព័ត៌មានវិទ្យា +  គ្រប់គ្រង និង ភាពជាអ្នកដឹកនាំ
ទី៧    ប្រវត្តិវិទ្យា + ភូមិវិទ្យា
ទី៨    ភូមិវិទ្យា + គ្រប់គ្រងបណ្ណាល័យ
ទី៩    គីមីវិទ្យា + គ្រប់គ្រងមន្ទីរពិសោធន៏
ទី១០    ជីវវិទ្យា +  គ្រប់គ្រងមន្ទីរពិសោធន៏
ទី១១    រូបវិទ្យា  + បច្ចេកវិទ្យា ICT
ទី១២    គណិតវិទ្យា + បច្ចេកវិទ្យា ICT
ទី១៣    សេដ្ឋកិច្ច + + បច្ចេកវិទ្យា ICT (ល្អសម្រាប់អ្នករៀនគ្រប់គ្រង)
ទី១៤    សេដ្ឋកិច្ច + ភាសាអង់គ្លេស
ទី១៥    សូន្យរូប + ប្រវត្តិសិល្បៈ
ទី១៦    កសិកម្ម + បច្ចេកវិទ្យា ICT

សូមបញ្ជាក់ថា ឯកទេសទី១ និង ឯកទេសទី២ ដូចខាងលើនេះ សម្រាប់ការប្រឡង ជំនាន់ទី១៥ ហើយជំនាន់ក្រោយៗទៀត គឺមានការកែប្រែ។ 

ច. សមត្ថភាព លទ្ឋភាព និង ឆន្ទៈ ដើម្បីសម្រេចគោលដៅ
  រូបខ្ញុំ ឈឿង កែល បានប្រឡងដល់ទៅបីឆ្នាំ ៖
ជំនាន់១៣ (២០០៧ –២០០៨) បេក្ខជនជាបុគ្កលិក ចំនួនប្រហែល ៨០០នាក់ យក ១០០នាក់។
ជំនាន់១៤   (២០០៨ –២០០៩) បេក្ខជនជាបុគ្កលិក ចំនួនប្រហែល ១២០០នាក់ យក ១០០នាក់។
ជំនាន់១៥ (២០០៩ –២០១០) បេក្ខជនជាបុគ្កលិក ចំនួនប្រហែល ១៥០០នាក់ យក ១០០នាក់។
រូបខ្ញុំ ឈឿង កែល បានកំណត់ក្នុងចិត្ត និងជំរុញមិត្តភ័ក្តថា ៖
ខ១ ខ្ញុំតាំងចិត្តថា ទោះប្រឡងប៉ុន្មានដង ក៏ត្រូវតែប្រឡង ទាល់តែជាប់ មិនបោះបង់ឱកាស
ខ២ បើមិនប្រឡង លទ្ឋផលមានតែមួយទេ គឺធ្លាក់ ហើយប្រៀបដូចទុកឱកាសឲ្យអ្នកដទៃជាប់
ខ៣ បើប្រឡង មានលទ្ឋផលបី គឺ ១ អាចធ្លាក់ ២ ស្គាល់បទពិសោធន៏ ៣ អាចជាប់។
(សូមបញ្ជាក់ថា គំនិតទាំងបីខាងលើមិនមែនត្រូវទាំងអស់សម្រាប់លោកអ្នកទេ សូមអភ័យទោស)
រូបខ្ញុំ ឈឿង កែល បានឆ្លងកាត់ការលំបាកដ៏សន្ឋឹកសន្ឋាប់ ដូច្នេះហើយបានជាខ្ញុំបានឃើញ បានជួប បេក្ខជនខ្លះ បោះបង់ការដាក់ពាក្យ លប់ចោលការប្រឡង ឬ រត់ចោលការប្រឡងពាក់កណ្តាលទី  ខ្លះប្រឡងបានមួយព្រឹក រត់ទៅផ្ទះ ឬបោះបង់ការប្រឡង។  

ឆ. កត្តាជោគជ័យ (ពីដើមដល់ចប់) និង កត្តាបរាជ័យ​កត្តាជោគជ័យ :
កត្តាទី១ គួរចំណាយពេលរៀនត្រៀម ។ NIE មានបើកបង្រៀនវិញ្ញាសា សម្រាប់ត្រៀមប្រឡង រៀងរាល់ឆ្នាំ មុនការប្រឡង១ខែ ហើយបង់ថ្លៃ ប្រហែល ៣៥ ទៅ ៤៥ ដុល្លាអាមេរិច​(ប៉ុន្តែចាប់ពីជំនាន់ទី ១៦ មិនមានរៀនត្រៀមនៅ NIE ទៀតទេ)។
កត្តាទី២ សមត្ថភាព ! ជាក់ស្តែង យើងខ្ញុំជាអតីតនិស្សិតពី IC មាន ៖ លោក អ៊ិត ហ៊ុនលី ជានិស្សិតឆ្នើម របស់ IC ប្រឡងតែ១ដង លោក អែម រៀបសា ប្រឡង១ដង លោក ឈឿង កែល  ប្រឡងបីដង លោក ឈិត ធី ប្រឡង ប្រាំដង  លោក ឈួន មុនី (និស្សិត) ប្រឡង១ដង លោក រ៉ែម ហាត់ ប្រឡង២ដង …….
កត្តាទី៣ ជំនឿ : ចំពោះរូបខ្ញុំ ជំនឿអាចធ្វើឲ្យយើងបានទទួលជោគជ័យ និង មានទំនុកចិត្តពេល មានគ្រាអាសន្ត ដូចពាក្យបុរាណថា អាគមផ្សំអាយុ ។ ខ្ញុំបានឲ្យម្តាយខ្ញុំ ទស្សទាយពី កំលាំងថ្ងៃល្អ របស់ខ្ញុំ មុនពេលចេញដំណើរទៅប្រឡង ឬបានបន់ស្រន់ដល់ទីសក្ការះផ្សេងៗ ។ល។  
កត្តាទី៤ លុយកាក់ ! ខ្ញុំបានចំណាយអស់ ជាង ១៥០០ ដុល្លា ទី១ បញ្ជាក់សញ្ញាបត្រ ឡើងចុះ ស្នាក់នៅ ហូបចុក និង រៀនត្រៀម អស់ជាង ៥០០$ ទី២ រៀន១០ខែ ស្នាក់នៅ ហូបចុក ឯកសារ មកផ្ទះរាល់សប្តាហ៏ ១ខែ អស់ជាង ១០០$ x ១០ខែ = ……?  
កត្តាទី៥ ជំនាញបុគ្គលម្នាក់ៗ (Talent) ខ្ញុំបានបង្កើតទ្រឹស្តី ១ ពេលខ្ញុំបានចូលរួមសិក្ខាសាលាជាមួយ អង្គការ VSO និងអង្គការ Peace Corps ពេលគេដាក់សណួរមួយ សួរថា តើយើងម្នាកៗ ត្រុវធ្វើដូចម្តេច ដើម្បីឲ្យមានភាពប្រសើរ ក្នុងជីវិតការងារ? ខ្ញុំបានលើកឡើងថា 4 last “ATE” can become a better person: 1. Communicate    2. Participate       3. Associate       4. Facilitate.  
កត្តាបរាជ័យ :
បេក្ខជនខ្លះ បានចូលរួមការប្រឡងតែ១ដង ហើយទទួលលទ្ឋផលធ្លាក់ ក៏បោះបង់ការប្រឡង ឬ មិនបន្ត ការប្រឡងម្តងទៀត ។ បញ្ញានេះ ខ្ញុំមិនដឹងពីមូលហេតុពិតទេ ប៉ុន្តែ ខ្ញុំគិតខ្លួនឯងថា   កត្តាបរាជ័យ នេះប្រហែលមកពីចំណុច ៤ យ៉ាង : ទី១ កត្តាជីវភាព (ចំណាយលុយកាក់អស់ច្រើន ឬ ប្រពន្ឋកូនឃាត់ ឬ ស្តាយតួនាទី និង អាជីវកម្មនៅផ្ទះ) ទី២ សមត្ថភាព (បើប្រឡង នឹងគ្មានសង្ឍឹមថាជាប់) ទី៣ ពេលវេលា (ពេលវេលា ឬឧកាលមិនអំណោយផលដល់គាត់ ឬ គាត់គិតថាចាស់ជ្រុល ឬគ្មានពេលរៀន ប្រសិនបើជាប់) ទី៤ ឆន្ទះ (ទោះបញ្ហាខាងលើទាំងបី ដោះស្រាយបាន បើគ្មានឆន្ទះ ឬការតាំងចិត្ត នោះជាហេតុ ដើរថយ ក្រោយ ឬ បោះបង់ការប្រឡង)។    

ជ. ដំណើរការវិញ្ញសាប្រឡង (ប្រឡងពេញ១ថ្ងៃគត់)      
មានបួនវិញ្ញសា គឺ វិញ្ញាសារួម២ (វប្បធម៌ទូទៅ និង អង់គ្លេសរួម) វិញ្ញសាពីរទៀតគឺ (ឯកទេសទី១ មេគុណ២ និង ឯកទេសទី២)
ពេលព្រឹក = ម៉ោងទី១ វប្បធម៌ទូទៅ ប្រឡងរួម ម៉ោងទី២  ឯកទេសទី១ (បេក្ខជនភាគច្រើនដឹងខ្លួន បន្ទាប់ពីធ្វើវិញ្ញសានេះរួច ថាទៅលើ ឬទៅក្រោម)
ពេលរសៀល = ម៉ោងទី១  ឯកទេសទី២ ម៉ោងទី២ អង់គ្លេសរួម (បេក្ខជន ភាសាអង់គ្លេសមិនប្រឡង អង់ក្លេសរួមទេ)
សូមបញ្ជាក់បន្ថែមថា ចាប់ពីជំនាន់ក្រោយៗ NIE បានលប់ វិញ្ញាសាអង់គ្លេសរួម គឺប្រឡងតែ ឯកទេសទី១ ឯកទេសទី២ និង វប្បធម៌ទូទៅ។
ឈ. សំណួរត្រៀមប្រឡង

សំណួរត្រៀមប្រលងវប្បធម៌ទូទៅ
១. ចូររៀបរាប់ពីពណ៌ទាំងប្រាំពីរថ្ងៃ ដែលនាំឲ្យមានសិរីសួរស្តី ក្នុងការស្លៀកពាក់ប្រចាំសប្តាហ៏។
២. តើប្រភេទនៃអរិយធម៏មានអ្វីខ្លះ? ចូររៀបរាប់ឲ្យច្បាស់លាស់។
៣. តើមនុស្សធម៌ដែលមនុស្សត្រូវការយកមានប៉ុន្មានប្រការ អ្វីខ្លះ?ចូលរៀបរាប់?
៤. តើសិលាចារឹកដែលកំណត់ជាគោលនៃអក្សរថ្ម មានឈ្មោះអ្វីខ្លះ? ចូលរៀបរាប់។
៥. ចូររកសុភាសិតដែលទាក់ទង់ រូករាងកាយមនុស្ស៥ សត្វ៥ រុក្ខជាតិ៥ វត្ថុ៥។
៦. ដូចម្តេចដែលហៅថាអត្តសញ្ញាជាតិ? ចូលរៀបរាប់លក្ខណៈពិសេស ដែលត្រូវមានចំពោះ ប្រទេសជាតិ។
៧. តើអក្សរសិល្ប៏មានលក្ខណៈអ្វីខ្លះ? ចូលរៀបរាប់ពីលក្ខណៈនីមួយៗ។
៨. តើអក្សសាស្ត្រខ្មែរមានលក្ខណៈវិវត្តដូចម្តេច?
៩. តើសីលធម៌សំរាប់មនុស្សស្រីដែលត្រូវប្រកាន់ យកដើម្បីរៀបចំចរិយាមារយាទ អោយល្អ ត្រវមាន លក្ខណ:សំខាន់អ្វីខ្លះ? ចូរបង្ហាញ។
១០. តើស្វាមី និង ភរិយាត្រូវមានសីលធម៌អ្វីខ្លះ?
១១. តើពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នបានជួយអ្វីខ្លះដល់សង្គមខ្មែរ យើង ទាំងខាងលោក និងខាងផ្លូវធម៌?
១២. ចូរនិយាយពីនិកាយហីនយានក្នុងពុទ្ធសាសនា និងមូលហេតុនៃការបែកចែក និកាយ ទាំងពីរនេះ។
១៣.តើព្រះពុទ្ធសាសនា និង ព្រាហ្មណ៏សាសនាអប់រំមនុស្សខ្មែរអោយជឿលើអ្វី?
១៤. អាទិទេពមានគុណសម្បត្តិ ១០ ប្រការ។ អ្វីខ្លះចូលរៀបរាប់?
១៥. ចូរនិយាយពីអដ្ឋង្កិមគ្គ ដើម្បីរំលត់ទុក្ខក្នុងព្រះពុទ្ឋសាសនា ចូរ រៀបរាប់ច្បាស់លាស់៕
១៦. ចូរនិយាយពីពុទ្ឋិ ភាវ សុខ ក្នុងព្រះពុទ្ឋសាសនា និង ព្រហញ្ញសាសនា។
១៧. ចូរនិយាយពីធម៍ព្រះពុទ្ឋ ដែលចែងថាសេចក្តីសុខ និងទុក្ខ កើតមានដល់បុគ្គល ដែលជាអ្នក ប្រព្រឹត្តព្រមទាំងហាមប្រព្រឹត្តអាក្រក់ ១០យ៉ាង ដែលកើតចេញពីវាចាកាយចិត្ត។
១៨. តើសព្វថ្ងែអ្នកយល់យ៉ាងណាចំពោះវប្បធម៍បរទេសដែលមានឥទ្ឋិពលមកក្នុងស្រុកខ្មែ?
១៩. ហេតុអ្វីបានជាខ្មែរទទួលយកវប្បធម៍ បរទេសជាច្រើនលើកច្រើនសារ?
២០.កត្តាអ្វីខ្លះដែលជះឥទ្ឋិពលក្នុងការបង្កើតឲ្យមានវប្បធម៍ជាតីមួយបាន? ចូររៀបរាប់ឲ្យបាន ច្បាស់លាស់។
២១.ហេតុអ្វីបានជាខ្មែរត្រូវនឹកពីវប្បធម៍? ហើយការត្រឹមតែដឹងពីវប្បធម៍ខ្មែរតែមួយជនជាតិណាខ្លះ? បានទទួលឥទ្ឋិពលអ្វីខ្លះ?
២២. តើខ្មែរមានទំនាក់ទំនងជាមួយជនជាតិណាខ្លះ? បានទទួលឥទ្ឋិពលអ្វីខ្លះ?
២៣. ចូរនិយាយពីទំនាក់ទំនងវប្បធម៍ និងសង្គមធម៍?
២៤. ទាក់ទងនិងព្រលឹងមេបា តើការខុស រឺប្រព្រឹត្តិកំហុសជាមួយមេបាមានប៉ុន្មានបែប?
២៥.តើព្រហ្មហ៍សាសនាចែកជាសម័យការធំៗអ្វីខ្លះ?

សំណួរនិងកំណែវិញ្ញាសាគំរូ
វប្បធម៏ទូទៅ
១. ពាក្យវប្បធម៍ មានន័យយ៉ាងដូចម្តេចខ្លះ? តើតួនាទីវប្បធម៍ក្នុងសេដ្ឋកិច្ចបច្ចុប្បន្ន ទាក់ទងអ្វីសំខាន់?
  ពាក្យវប្បធម៍មានន័យច្រើនយ៉ាងដូចជា‌
–   វប្បធម៍គឺអ្វីៗដែលទាក់ទងនិងការសិស្សា នឹងការអប់រំ។
–   វប្បធម៍គឺជាការពង្រីកចំណេះវិជ្ជា។
–   វប្បធម៍គឺការផ្សាំបណ្តុះវិជ្ជា និងប្រាជ្ញាស្មារតីលូតលាស់ចម្រុងចម្រើនដោយវិទ្យាសាស្រ្ត សិល្ប អក្សរសាស្រ្ត…ជាដើម។
–   វប្បធម៍ មានន័យថា ធម៍ រឺធាតុ វិធី ធម្មភាព ដែលបណ្តុះសាបព្រោះ ធើ្វឲ្យមានឬសគល់ មែកធាង ផ្លែផ្កា គឺការរីកចម្រើនលូតលាស់ដល់មនុស្ស សង្គមមនុស្ស ទាំងផ្លូវកាយផ្លូវចិត្ត។
–   វប្បធម៍សំគាល់នូវការផ្សាំ បណ្តុះចំនេះវិជ្ជាដោយចំណេះវិទ្យាសាស្រ្តម សិល្ប…ជាដើម។
–   វប្បធ៍ជាទំនៀមទម្លាប់រួម និងទូទៅរបស់សង្គមនីមួយៗ ប៉ុន្តែជាទំនៀមទំលាប់ដែលជាតំណនិង តំណែលជាហូហែរតាមសតវត្ស។
   អំពីតួនាទីវប្បធម៍នៅក្នុងសេដ្ឋកិច្ចជាតិនាសម័យបច្ចុប្បន្នគឺ
ក. សំដៅទៅលើ ទេសចរណ៏វប្បធម៍មាន
–   បេតិកភណ្ឌ(សម្បត្តិបេតិកភណ្ឌរបស់ជាតិ)
–   ប្រាង្គប្រាសាទ
–   កេរមរតក របស់ប្រជាពលរដ្ឋខ្មែជាដើម។
–   ខ. រៀបចំតំបន់ដែលមានប្រាង្គប្រាសាទ ឫ សម្បត្តិធម្មជាតិ មានបឹងទន្លេ ព្រៃភ្នំធម្មជាតិ ជាដើម ជាតំបន់ ទេសចរណ៏។ ដួចនេះ វប្បធម៍បានជួយឲ្យមាន កំណើនសេដ្ឋតាមរយការរៀបចំ ជារមណីយដ្ឋានទេសចរណ៏ (ធម្មជាតិ និង កែច្នៃ) សណ្ឋាគារ មធ្យោបាយធ្វើដំបណើជាដើម។
២. តើសមាគមប្រជាជាតិអាស៊ានត្រូវបានបង្កើតនៅថ្ងៃណា ខែ ឆ្នាំណា ប្រទេសណា? តើលក្ខខណ្ឌ នៃការចូលជាសមាជិកសមាគមនេះ ចាំបាច់ត្រូវមានចំនុចអ្វីខ្លះ?
     – សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ត្រូវបានបង្កើតនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ។
    – លក្ខខណ្ឌនៃការចូរជារសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៏ (ASEAN) គឺ
–   មានតែប្រទេសដែលស្ថិតក្នុងអាស៊ីអាគ្នេយ៏ ប៉ុណ្ណោះ។
–   ត្រូវយល់ព្រមចុះហត្ថលេខា និងអនុវត្តតាមកិច្ចព្រមព្រៀងទាំងឯកសារសំខាន់ដ៏ទៃទៀត។
–   ត្រូវបង់វិភាគទាន(ASEAN FUND AND ASEAN SCIENSE FUND)។
–   ចូលរួមកិច្ចប្រជុំ នានាគ្រប់ជាន់ថ្នាក់ និងគ្រប់វិស័យរបស់អាស៊ាន ដែលមានចំនួន ជិត៣០០ ក្នុងមួយឆ្នាំ។
–   ត្រូវមានស្ថានទូតរបស់ខ្លួនទៅតាមប្រទេស ជាសមាជិកអាស៊ាន។
–   ត្រូវមានមន្រ្តីជំនាញប្រចាំការនៅលេខាធិការដ្ឋានអាស៊ាន។
២.តាមទំនៀមទំលាប់ខ្មែរ ពិធីបុណ្យកាន់បិណ្ឌ មានរយពេលប៉ុន្មានថ្ងៃ? ចាប់ពីពេលណា ដល់ណា? ចូលរៀបរាប់ត្រួសៗ និងសំខាន់នៃពិធីនេះ?
   តាមទំនៀមទម្លាប់ខ្មែរ ពិធីបុណ្យកាន់បិណ្ឌ មានរយពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោជ ខែភទ្របទ រហូតដល់ថ្ងៃ១៤ខែភទ្របទ។ ឯថ្ងៃ១៥រោជ គឺជាថ្ងៃភ្ជុំបិណ្ឌ (ភ្ជុំធំ)។
ក. ពាក្យ បិណ្ឌ មានន័យ “ ដុំបាយ ឬ ពំនូតបាយ” ដែលគេឧទ្ទិសដល់ខ្មោច។ បាយបិណ្ឌគឺជាពំនូតបាយដំណើបលាយជាមួយខ្ទិះដូង និងគ្រឿងផ្សំខ្លះទៀតទៅតាមចំនូលងអ្នកស្រុកនីមួយៗ។ គេតែងយកបាយបិណ្ឌ ដាក់ក្នុងថាសមួយដោយមានបាយបិទបូរដាក់ចំកណ្តោលនិងមានដោតទៀន ធូប ផ្កា ហើយទូលដើរទៅវត្ត។
ខ. បានជាខ្មែរនិយមធ្វើបុណ្យភ្ជុំបិណ្ឌនៅរនោច ខែភទ្របទ ពីព្រោះតាមពុទ្ធសាសនា មនុស្សស្លាប់ទៅតែងទទួលកម្មផលទៅតាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលដែលខ្លួនមានជីវិតរស់។ មនុស្សចិត្តអាក្រក់ ប្រព្រឹត្តបាបកម្ម លុះស្លាប់ទៅ កើតជាប្រែត នៅស្ថាននរក។
គ. គេនិយមជ្រើសរើសយកថ្ងៃរោច ខែភទ្របទ ព្រោះនៅពេលនោះ ព្រះចន្ទពុំសូវ មានពន្លឺ ឬ ពន្លឺកាន់តែងងឹតទៅៗ ពី១ថ្ងៃទៅ១ថ្ងៃ។ ក្នុងឪកាសនោះហើយ ដែលយមរាជដោះលែងពួកប្រែតទាំងនោះឲ្យមកទទួលផលដែលបងប្អូនឧទ្ទិសឲ្យ។
ឃ. គេតែងមានជំនឿថា រយពេល១៥ថ្ងៃ បើប្រែតដើគ្រប់៧វត្ត ហើយមិនឃើញ កូនចៅទេពួកប្រែតទាំងនោះនឹងអត់បាយអត់ទឹករងទុក្ខវេទនាហើយពួកគេនឹងជេដាក់បណ្តាសាឲ្យកូនចៅវិនាសហិនហោច ទ្រព្យ សម្បត្តិ ឬ ព្រាត់ប្រាស់គ្រួសារ។
       ៣. ចូរនិយាយពីរបាំត្រុដិ
                     របាំត្រដិ ជារបាំប្រពៃណីមួយបែបដែលគេនិយមលែងនៅពេលចូលឆ្នាំខ្មែរ។
                     ក. ពាក្យត្រុដិ ដែលជាពាក្យដើមមកពីភាសាសំស្រ្តឹត ប្រែថា” ផ្តាច់ ឬ កាត់ផ្តាច់”         គឺសំដៅដល់ ការផ្តាច់ឆ្នាំ ឬផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ហើយដែលជាប់នាមព្ររាជពិធីមួយហៅថា” ត្រសិ្តសង្រ្កាន” ( ពាក្យ ត្រស្តិ ក្លាយមកពីពាក្យ ត្រុដិ)។ ដូចនេះឃើញថាឈ្មោះ របាំនេះបញ្ញាក់ ថាសម្រាប់ប្រកបឡើងនៅពេលតំណាច់ឆ្នាំ។
                     ខ. វង់ត្រុដិ មានគ្រឿងភ្លេងដូចជា
-កញ្ជារៈ ដងធ្វើពីពីងពង់ប្រវែង២ម៉ែត្រ មានបន្ទះរនាបតូចឆ្មារភ្ជាប់ទៅចុង ហើយខ្វាត់ខ្វែងគ្នា
ពត់ងមានរាងដូចស្នែងបួន។
នៅចុងបន្ទះរនាបមានខ្សែចងខ្វែងពីចុងមួយទៅចុងមួយហើយត្រង់កណ្តាលមានខ្សែខ្វែងនេះ
មានបន្តោង ផ្លែអង្គញ់ដែលចោះយកគ្រាប់ចេញអស់ហើយដាក់គ្រាប់គ្រួស ឬកំទេចដែកនៅ
ក្នុងនោះប្រយោជន៏ឲ្យលឺសូរកាលណា គេអុកដងវានឹងដីតាមចង្វាក់ស្គរ។
–   ចង្រ្កង់ដំបែរៈ ចង្រ្កង់ចងបន្តោងនឹងខ្សែទាមគោ ហើយចង……….
(នេះជាំឯកសាររៀនត្រៀម ឆ្នាំ២០០៩)

វិញ្ញាសា បច្ចេកវិទ្យា ICT   ( ឯកទេសទី២)
គំរូទី១
១. កុំព្យូទ័រផ្ទាល់ខ្លួនស្ទើតែ៩៥%ដែលប្រើកម្មវិធីការពារVirusឆ្លង់។ ចូររកកម្មវិធីនេះ ដែលអ្នកស្គាល់ឲ្យបាន៥? តើ Virus ទាំងនោះឆ្លងមកពីកត្តាអ្វីខ្លះ? ចូលពន្យល់ឲ្យបាន ក្បោះក្បាយ?(១,៥០ពិន្ទុ)
២. អ្វីទៅហៅថាWWWនិងURL?ចូរពន្យល់?(១,០០ ពិន្ទុ)
៣. ដូចម្តេចដែលហៅថា WeBlog? ហើយ WeBlog អាចធ្វើអ្វីបានខ្លះ? ចូរពន្យល់ និងរក ឧទាហរណ៏អំពី WeBlog ឲ្យបាន៣?(១,៥០ពិន្ទុ)
៤. ចូរប្រាប់ពីសមាសធាតុសំខាន់ៗទាំងផ្នែករឹងនិងផ្នែកទន់ ដែលធ្វើឲ្យកំព្យូទ័រ មួយគ្រឿង ដំណើរការបាន?(១,០០ពិន្ទុ)
៥.តើច្រកខាងក្រោមនេះច្រកណាខ្លះប្រើប្រាស់សម្រាប់ភ្ជាប់ពីខ្សែម៉ាស៊ីនថតឌីជីថលទៅកំព្យូទ័រ?(អាចរើសចំលើយបានពីរ)(១,០០ពិន្ទុ)
A. SCST port, B. port 25, C. USB port, D. parallel port, E. IEEE 1394-compliant port
៦. គេវាស់កំរិតល្បឿនរបស់ CUP ដោយរបៀបណារ? ហេតុអ្វីបានជានៅក្នុង CPU ត្រូវមាន Math Processor? (១,០០ពិន្ទុ)
៧. តើកម្មវិធី Kate, K3b, Kinfocenter ជាអ្វី? (១,០០ពិន្ទុ)
៨. តើ KDE និង GNOME មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?(១,០០ពិន្ទុ)
៩. តើលំនាំដើមបន្ទះផ្ទៃតុខេឌីអ៊ី (KDE) មានអ្វីខ្លះ?(១,០០ពិន្ទុ)
 

វិញ្ញាសាអង់គ្លេសរួម     រយ:ពេល ១ម៉ ៣០ នាទី
Section A : Vocabulary
Choose the most suitable answer and write its number in the bracket provided.
1.   You are ________ to be fined if you break the law.
A.   liase      B. liberal      C. subject      D. liable
2.   The accident occurred at the road________.
A.   conjunction   B. juncture      C. junction      D. union
3.   The king ordered his knights to ________the rebellion.
A.   resist      B. suppress      C. distinguish      D. reveal
4.   These are the few _________ available and you have to pick one of them.
A.   decisions      B. options      C. preferences    D. obligations
5.   At the request of the defence lawyer, the judge _________ the trial.
A.   adjourned      B. altered      C. transformed      D. converted
6.   The boy made a _________ of himself and was told off by the manager.
A.   nonsense      B. nuisance      C. nuance      D. native
7.   You have to ___________ by the rules the club if you become members.
A.   abide      B. abet         C. assume      D. admit
8.   The prosecution _________ the evidence given by the expert witness to support its case.
A.   sited      B. created      C. cited      D. scented
9.   He scolded them for failing to _________ with his instruction.
A.   complete      B. comply      C. compete      D. apply
10.   One common ________ among successful businessmen is their strong determination to succeed.
A.   expect      B. accept      C. spectre      D. aspect
Section B : Reading    
READING PASSAGE 1 : Read the passage and choose the best answer for questions 36-40 .
   Probably the most important factor governing the severity of forest fires is weather. Hot, .dry weather lowers the moisture content of fuels. Once a fair has started, wind is extremely critical because it influences the oxygen supply and the rate of spread. Forest type and conditions are also important factors. For example, fire is more likely to occur in conifers than in hardwoods; slash-overed or brushy areas are especially hazardous because the rate at which combustion consumes fuel is proportional to fuel volume and surface area.
   Some fires are caused by lighting; others are caused by people. Those caused by people may be accidental or intentional ( incendiary ). The causes of fire in the United States show large regional differences. In the Rocky Mountains more than 70 percent of the fires are caused by lightning, whereas incendiary fires amount to only about 1 percent. In contrast, more than 40 percent of the fires in the South are incendiary, whereas lightning cause only 1 percent.
1.   In this passage the author’s main purpose in to
A.   argue   B. inform   C. persuade   D. entertain
2.   Which of the following best describes the organization of the passage?
A.   A comparison and contrast of the factors governing forest fires is followed by a list cause
B.   A description of the conditions affecting forest fires is followed by a description of the causes.
C.   An analysis of factors relates to forest fires is followed by an argument against the causes of fires.
D.   Several generalization about forest fires are followed by a series of conclusions.
3.   It can be concluded from this passage that
A.   there are not many people living in the Rocky Mountain area
B.   there are more fires in hardwood forests than in pine forests
C.   winter is the worst season for fires.
D.   fire prevention techniques vary from region to region
4.   The paragraph  following this passage would most likely be about
A.   the cause of hot , dry weather   B. the various uses of hardwoods   C. methods of controlling fires
E.   the geographical differences between the Rocky Mountain area and the Southern states.
5.   The author of this passage would most likely be
A.   a forest ranger   B. a metorologist   C. a historian   D. a business person
READING PASSAGE 2 : Read the passage and choose the best answer for questions
The invention of the electric telegraph gave birth to the communications industry. Although Samuel B . Morse succeeded in making the invention useful in 1837, it was not until 1843 that the first telegraph line of consequence was constructed. By 1860 more than 50,000 miles of lines connected people east of the Rockies. The following years , san Francisco was added to the network.
The national telegraph network fortified the ties between East and West and contributed to the rapid expansion of the railroads by providing an efficient means to monitor schedules and routes .Futhermore , the extension of the telegraph , combined with the invention of the steam-driven rotary printing press by Richard M. Hoe in 1846, revolutionized the world of journalism.  Where the bisness of new gathering had been dependent upon the mail and on hand-operated presses , the telegraph expanded the amount of information a newspaper could supply and allowed for more timely reporting. The establishment of the Associated Press as a central wire service in 1846 marked the advent of a new era in journalism.
6.   The main topic of the passage is :                   A. the history of journalism
B.   the origin of the national telegraph   C.  how the telegraph network contributed to the expansion of railroads
D .the contributions and development of the telegraph network.
7.   According to the passage , how did the telegraph enhance the business of news gathering?
A.   By adding San Francisco to the network   B. By allowing the more timely reporting
C . By expanding the railroads      D. By monitoring schedules and routes for the railroads
8.   The author’s main purpose in this passage is to
A.   compare the invention of the telegraph with the invention of the steam-driven rotary press
B.   propose new ways to develop the communications industry
C.   show how the electric telegraph affected the communications industry
D.   criticize Samuel B. Morse
9.   The word ‘’ Rockies’’ in line 5 refers to
A.   a telegraph company   B. the West Coast   C. a mountain rang   D. a railroad company
10.   It can be inferred from the passage that
A.   Samuel B. Morse did not make a significant contribution to the communications industry
B.   Morse’s invention did not immediately achieve its full potential
C.   The extension of the telegraph was more important than its invention
D.   Journalist have the Associated Press to thank for the birth of the communications industry.
Section C: writing Reading
Write an essay of about 250 words with the following topic.
   Globalization brings about new trend of development, especially Information Communication and Technology (ICT) era. “Explain how people increase their quality of life in this era (ICT era)”.  

ញ. សេចក្តីបញ្ចប់
ខ្ញុំបាទ ឈឿង កែល សូម ថ្លែងអំណរគុណដល់អ្នកអានទាំងអស់ ហើយសន្យាថា នឹងរង់ចាំទទួល ការរិះគន់ ដើម្បីកែលំអ និង សន្យាស្វាគមន៏ រាល់ចំងល់ទាំងឡាយដែលកើតមាន ដល់លោកគ្រូ អ្នកគ្រូ ចំពោះការផ្តូរក្របខ័ណ្ឌ ឬសិស្សនិស្សិតទាំងអស់ ដែលមានបំណងចង់ប្រឡងយក ក្របខណ្ឌគ្រូឩត្តម។ ខ្ញុំបាទ ត្រៀមចាំឆ្លើយ រាល់ចំងល់ផ្សេងៗ ដែលរូបខ្ញុំអាចឆ្លើយបាន រាល់បទពិសោធដែលខ្ញុំមាន ឬបានដឹង ក្នុងពេលខ្ញុំបានសិក្សានៅទីនោះ ប៉ុន្តែសូមបញ្ជាក់ថា NIE មានវិវឌ្ឍន៍ច្រើនណាស់ ពីមួយជំនាន់ ទៅមួយជំនាន់ ដើម្បីធ្វើឲ្យការបណ្តុះបណ្តាល រឹតតែមានគុណភាព។  សូមទាក់ទង ខ្ញុំបាទ តាមប្រព័ន្ឋទូរស័ព្ទ 092 600 567 ឬ email: chhoeurngkel@yahoo.com  និង គេហទំព៍រខ្ញុំ mkcmongkolborey.wordpress.com។

 សូមអរគុណ

 

Leave a comment