អនុស្សារីយ៍ជួបជុំអតីតសិស្ស

This gallery contains 3 photos.

More Galleries | Leave a comment

អប់រំ ADVICE

Advice: ចរិតមនុស្សចេះ មាន២ប្រភេទ ទី១ ចេះ ឆ្លាត ទី២ ចេះ ជួយ

ចេះឆ្លាត មាន២ករណី ទី១ ពឹងឱ្យជួយមិនជួយព្រោះថារវល់ ឬមិនចេះ ទី២ ពឹងឱ្យជួយនឹងជួយ ឱ្យតែបានប្រយោជន៍

FB Posters អំបិល

 

Posters for advice

FB Posters 2016

Advice 678854 For Advice I don't care

Posted in Uncategorized | Leave a comment

GOING ON CLASSES FOR NOVEMBER, 2015

ថ្នាក់ភាសាអង់គ្លេស កំពុងបន្តគ្រប់កម្រឹត និង ថ្នាក់បើកថ្មី Going on classes and new class សម្រាប់  ខែ វិច្ឆិកា  ២០១៥

សូមប្អូនៗ ប្រញ៉ាប់ចុះឈ្មោះចូលរៀន

MKC promo Nov 2015

Posted in Uncategorized | Leave a comment

ថ្នាក់ភាសាក្រៅម៉ោងកំពុងដំណើរការ GOING ON CLASSES FOR JANUARY, 2014 AND LUCKY DRAW

Posted in Uncategorized | Leave a comment

THE VISITATION OF LOK OKK NHA VAN KIMCHHAN

គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃវិទ្យាល័យមង្គលបូរី កំពុងរង់ចាំទទួលស្វាគមន៏ នូវការអញ្ជើញមកដល របស់ លោកឧកញ៉ា វ៉ាន គិមឆន និង ក្រុមគ្រួសារគាត់ ថ្ងៃទី ០២ តុលា ២០១៣ វេលាម៉ោង ៤ និង ៣០ នាទី រសៀល មកពិនិត្យមើលប៉េតុង ២ខ្សែ និង កុំព្យូទ័រ ចំនួន១៣ គ្រឿង ដែល លោក ឧកញ៉ា បានឧបត្ថម្ភដល់សាលា

school principals , teachers and students of MONGKOLBOREY High School are waiting for  the arrival  of LOK OKK NHA VAN KIM CHHAN and his family on 2 October, 2013 at 4:30 pm to see the two lines of pavement and 13 Desk Top computers that donated by LOK OKK NHA VAN KIM CHHAN.

Posted in Uncategorized | Leave a comment

ថ្នាក់ភាសាអង់គ្លេសកំពុងបន្ត

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប

ថ្នាក់ភាសាអង់គ្លេសដែលកំពុងបង្រៀនមានគ្រប់កំរិតថ្នាក់

MKC Going on classes for web july

MKC ប្តេជ្ញាថែរក្សាការចងចាំនូវកេរ្តិ៍ឈ្មោះ មជ្ឈមណ្ឌលកង់ហ្គូរូ ដែលជាស្នាដៃ                      លោក ប៉ែន ប្រាកដ      ជានិច្ចនិរន្ត!

Posted in Uncategorized | Leave a comment

កម្មវិធីប្រឡងសិស្សពូកែ នៃ MKC

MODERN KANGAROO CENTRE

កម្មវិធីប្រឡងសិស្សពូកែ

មជ្ឈមណ្ឌលកង់ហ្គូរូ នឹងរៀបចំការប្រឡងរួមគ្នា នៅថ្ងៃទី ២១ កុម្ភៈ ២០១៣ ដើម្បីផ្តល់ជូន ជ័យលាភី នូវ បណ្ណសរសើរ និង បណ្ណបញ្ចុះតំលៃសិក្សា សម្រាប់បីខែ គឺ ខែឧសភា ខែមិថុនា និងខែកក្កដា ដល់សិស្សពូកែ គ្រប់ថ្នាក់ថ្នាក់ ពីលេខរៀងទី១ ដល់លេខរៀង ទី៥ ។

បញ្ជាក់៖ សិស្សថ្មី ដែលទើបចុះឈ្មោះចូលរៀន ក៏អាចប្រឡងបានដែរ។

សូមអរគុណ!

Posted in Uncategorized | Leave a comment

Donated by VBSN

Congratulation on the outstanding students who were donated a bicycle, two mobile phones from VBSN company and  awarded the Certificate of Merit from MKC on 22 Sep, 2012.

On behalf of MKC director, I would like to express our thanks to Mr. Nhem Vibol, the Director of VBSN Enterprise Co.,Ltd and Dr. Chen Chanratana, the President of KERDOMNEL KHMER and all their families, had spent their important time to donate their gifts to MKC outstanding students. 

All the teachers, all the students have been very happy in this occasion that it was very fruitful and hopeful. We are very pleased with VBSN promise. 

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប ហៅកាត់ថា MKC មានកិត្តយស បានរៀបចំ ពិធី ចែក រង្វាន់ កង់១គ្រឿង ទូរស័ព្ទ ម៉ាក NOKIA ២គ្រឿង ដែលឩបត្ថម្ភ ដោយក្រុមហ៊ុន VBSN និង ចែកប័ណ្ណសរសើរ ដល់សិស្សជ័យលាភី ដែលបានប្រឡងប្រណាំង បានទទួលលទ្ធផលល្អ។ ពិធីនេះ បានរៀបចំ ប្រារព្ធធ្វើ នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១២ ក្រោមអធិបតីភាព លោក ញ៉ែម វិបុល ប្រធានក្រុមហ៊ុន VBSN, បណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមស្ថាបនិក KERDOMNEL KHMER , លោក ឈឿង កែល នាយកមជ្ឈមណ្ឌលកង់ហ្គូរូទំនើប ព្រមទាំង នាយករង , សាស្រ្តាចារ្យ និង សិស្សានុសិស្ស ជ័យលាភី ចំនួនជាង ៦០ នាក់ បានចូល រួមក្នុងពិធីនេះ។

លោក ញ៉ែម វិបុល បានលើកសរសើរពី ស្នាដៃ និង លទ្ធផលសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំ អស់ពីកំលាំងកាយចិត្ត ក្នុងការសិក្សាភាសាអង់គ្លេស។ លោក ញ៉ែម វិបុល ក៏បាន រំលឹកពីអតីតកាល និង ប្រវត្តរបស់ មជ្ឈមណ្ឌលកង់ហ្គូរូ ដែលភាសាអង់គ្លេស បានហៅថា KANGAROO CENTRE FOR LANGUAGES ហៅកាត់ថា KC ដែលជាស្នាដៃ លោក ប៉ែន ប្រាកដ ដែលលោកបានបង្កើត ក្នុងកំឡុងឆ្នាំសិក្សា ១៩៩៧ – ១៩៩៨ ហើយដែល រូបលោក ញ៉ែម វិបុល ក៏ជាស្ថាបនិក ១ដែរ។ ប៉ុន្តែ ជាអកុសល មជ្ឈមណ្ឌលកង់ហ្គូរូ ត្រូវបានបាត់ឈ្មោះ ក្នុង ខែកក្កដា ឆ្នាំ២០១០ ហើយដើម្បីរំលឹកដល់ស្នាដៃ លោក ប៉ែន ប្រាកដ កុំឲ្យបាត់បង់តទៅទៀត ព្រោះ KC មានកិត្តិស័ព្ទ និងនរណាក៏ស្គាល់ ជាពិសេស មានអតីតសិស្ស ជាច្រើន បានរៀនចេះដឹងផ្នែកភាសាអង់គ្លេស ពី មជ្ឈមណ្ឌលកង់ហ្គូរូ ។ ក្រោយពី លោក ឈឿង កែល បានត្រឡប់ ពីបន្តការសិក្សា នៅ NIE នៅរាជធានីភ្នំពេញ ចំនួន១ឆ្នាំ ហើយបានចូលបម្រើការវិញ ក្នុង វិទ្យាល័យមង្គលបូរី នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១០ ក្រោយមក លោក ឈឿង កែល , អ្នកគ្រូ ទេព រចនា និង លោកគ្រូ មៀច សូវៀត បានសុំអនុញ្ញាត ពីលោក ប៉ែន ប្រាកដ សុំឈ្មោះ កង់ហ្គូរូ លោកក៏បានយល់ព្រម ទើប អ្នកទាំង៣រូប បានចាប់ផ្តើម បង្កើតមជ្ឈមណ្ឌល១ថ្មី ហៅថា មជ្ឈមណ្ឌលកង់ហ្គូរូទំនើប ហៅកាត់ថា MKC ដែលសម្ភោធ ដំណើរការ ជាផ្លូវការណ៏ ដោយមានការទទួលស្គាល់ពី មន្ទីរអប់រំខេត្ត លិខិតលេខ ១០១៨ អយក.រប ក្រោមអធិបតីភាព លោក លោក ឥន្ទ សវិចិត្រ អភិបាលស្រុករងមង្គលបូរី , លោក ឆឹង ណាវុន ប្រធានការិយាល័យ អប់រំយុវជន និង កីឡាស្រុកមង្គលបូរី,  លោក រ័ត្ន ដាស៊ីណង់ ប្រធានរដ្ឋបាល នៃសាលាស្រុកមង្គលបូរី,  លោក មាស​ រឿយ ប្រធានផ្នែកអាជីវកម្មទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១១ ដែលកាលនោះ MKC មានតែ ៥បន្ទប់ ប៉ុន្តែ បច្ចុប្បន្ននេះ MKC មានវិសាលភាព ធំជាងគេ ក្នុង ស្រុកមង្គលបូរី ។

លោក ញ៉ែម វិបុល ក៏បានរំលឹកពីអតីតកាល​ របស់គាត់ ដែលគាត់បានឈានជើងចូល ទីក្រុងភ្នំពេញ ដំបូង មានតែខោអាវ ១កំផ្លេ តស៊ូរស់ក្រោមដំបូល នៃវត្តអារ៉ាម ខំបង្រៀន ភាសារកកំរ៉ៃបន្ថែម ដើម្បីផ្គត់ផ្គង់ការសិក្សារបស់គាត់ រហូតទាល់តែ បានទទួលជោគជ័យ ក្នុងបច្ចុប្បន្នភាព ។ ហើយគាត់បាន សន្សំ ក្នុងចិត្តថា នឹងមិនបំភ្លេចស្រុកកំណើត វិទ្យាល័យមង្គលបូរី នឹងសន្យាថា លោកនឹង ចំណាយពេលវេលា ថវិកាលោក ផ្ទាល់ជួយកសាង ជួយឩបត្ថម្ភ ដល់ការសិក្សាប្អូនៗ ។ល។

ជាចុងក្រោយ លោក ញ៉ែម វិបុល និង បណ្ឌិត ចិន្ត ច័ន្ទរតនា បានសន្យា ថានឹងបន្តឩបត្ថម្ភ ដល់ MKC និង សន្យារៀបចំដំណើរទស្សនកិច្ចកំសាន្ត ប្រាសាទបុរាណខ្មែរ នៅខេត្តសៀមរាប ក្នុង ខែ មេសា ឆ្នាំ២០១៣ សម្រាប់សិស្សពូកែ ប្រចាំ MKC យើង។ ក្នុងឱកាស ដ៏មហារិកនេះដែរ លោក ញ៉ែម វិបុស និង ភរិយាគាត់ ព្រមទាំងបុត្រាគាត់ បាន ជូនសិស្សានុសិស្ស ដែលមានវត្តមាន ក្នុងពិធីនេះ ម្នាក់ ៥០០០ រៀល និង ឩបត្ថម្ភ អាហារថ្ងៃត្រង់ ១ពេល ដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៃ MKC ប្រកបដោយ ភាពស្និទ្ធស្នាស។

Posted in Uncategorized | Leave a comment

BEST CHOICE FROM MKC

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប

Modern Kangaroo Centre

ជម្រើសដ៏ល្អក្នុងស្រុកសម្រាប់ថ្នាក់ភាសាអង់គ្លេស

BEST CHOICE FOR ENGLISH CLASS IN LOCATION

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប ជាជម្រើសដ៏ល្អរបស់ប្អូនៗ ក្នុងការសិក្សាភាសាអង់គ្លេសក្នុងស្រុកមង្គលបូរី

Please come to register your English study at MKC, you will get achievement:

√ មានថ្នាក់ភាសាអង់គ្លេសគ្រប់កម្រឹតថ្នាក់

MKC provides English classes all levels.

√ សិក្សាតាមសៀវភៅ ទំនើប (មិនអាចលួចែកកម្រឹតបាន)

MKC selects modern and useful text books.

√ ការសិក្សាយកគុណភាពជាអាទិភាព , រៀបចំតេស្តប្រចាំខែ, តេស្តប្រឡងប្រណាំង សិស្សពូកែ និង តេស្តប្រឡងបញ្ចប់

Quality of Learning in advance, monthly test, outstanding test and final test must be done.

√ មានតម្លៃសិក្សាសមរម្យ , បញ្ចុះតម្លៃជូន កូនបុគ្គលិកសិក្សា, កុមារកំព្រា និង ព្រះសង្ឃ

Acceptable school fee, discount for teachers’ children, orphans, and monks.

√ អ្នកដឹកនាំ និង សាស្រ្តាចារ្យ មានប្រៀបលើសសាលាដទៃក្នុងស្រុក ទាំងក្របខណ្ឌ, បទពិសោធន៍, ។ល។

Directors, teachers are more qualified than other schools in location.

√ មានគេហទំព័រ សម្រាប់បង្ហាញពី សកម្មភាពសិក្សាភាសាអង់គ្លេស របស់សិស្សានុសិស្ស

MKC has website to display all activities of students’ learning.

√  គ្រូយើង! សាលាយើង! មជ្ឈមណ្ឌលយើង!

Our teachers! Our High School! Our MKC!

Thank you!  

Posted in Uncategorized | Leave a comment

FINAL TEST FOR OUTSTANDING STUDENTS

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប

 

ដំណឹងស្តីពីការប្រឡងសិស្សពូកែ និងការជូនរង្វាន់

 

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប មានកិត្តិយស សូមជូនដំណឹង ដល់សិស្សានុសិស្ស ដែលបាន និងកំពុងសិក្សានៅ មជ្ឈមណ្ឌលកង់ហ្គូរូទំនើប ឲ្យបានជ្រាបថា យើងនឹងមានរៀបចំ ការប្រឡងលើកទី២ គឺការប្រឡង បញ្ចូលកំរិត ដូចគ្នា ដែលមានរៀបចំ សម្រាប់តែកំរិតខ្លះ នៅថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១២ ៖

  1. កម្មវិធីប្រឡង – Test Schedules
  2. Pre-Intermediate : 3 classes ( Tep Rachana, Miech Sovie and Phuong Sopheap)
  3. Elementary : 2 classes ( Rang Saren and Sin Tem) awarded by VBSN Company.
  4. Beginner : 3 classes ( Lech Vanny, Koe Renna and Sopheak)
  5. Headstart: 2 classes ( Tim Navy and Chor Ratha)
  6. The rest is not taken the 2nd exam   .

Note: All the tests will be prepared by Mr. Miech Soviet the Deputy Director of MKC (Study Unit).

 

  1.  ការផ្តល់រង្វាន់ – Reward
  2. បណ្ណបញ្ចុះតំលៃ -School Fee Discount (May , June and July) (សម្រាប់ការប្រឡងលើកទី១)

ផ្តល់ជូន ១០ នាក់គ្រប់ថ្នាក់ សម្រាប់សិស្សឆ្នើម Offered ten outstanding students for all classes

លេខ ១ = ៥០%

លេខ ២ និង លេខ៣ = ៤០%

លេខ ៤ លេខ៥ និង លេខ៦ = ៣០%

លេខ ៧ លេខ៨ លេខ៩ និង លេខ១០ =២០% 

  1. រង្វាន់សម្រាប់សិស្សដែលប្រឡងលើកទី២ – Rewards for outstanding students in second tests

ក. សម្ភារៈ

១. កាបូប សម្រាប់សិស្សទទួលជ័យលាភី លេខ១

២. Dictionary សម្រាប់សិស្សជ័យលាភី លេខ២

៣. Note books សម្រាប់សិស្សជ័យលាភី លេខ២

ខ. បណ្ណសរសើរ (Certificate of Merit)

Certificate of Merit is just issued for outstanding students who have chance to take the second test for First grade till 5th grade.

Note:  Intermediate , English Time 1, English Time 2 & English Time 3 will be issued the Certificate of Merit for First grade till 5th grade.   

  1. Reward for Elementary Level with two classes (donated by VBSN Enterprise Co.,Ltd)

In 20 Students from 2 classes; we just select only 3 best students who won in the final exam and the 3 winners will be awarded as follow:

–       The First grade student = a bicycle

–       The Second grade students =    a mobile phone

–       The Third grade student = a mobile phone

  1. ដំណើរការប្រឡង

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប នឹងធ្វើការប្រឡង បញ្ចូលតាមកំរិតថ្នាក់ដូចគ្នា តែសិស្សតាមថ្នាក់នីមួយៗ ដែលទទួលបាន លេខរៀង ពីលេខ១ ដល់លេខ១០  ដែលប្រកបដោយ ភាពត្រឹមត្រូវ យុត្តិធម៏ គ្រូទាំងអស់ត្រូវចូលរួមត្រួតពិនិត្យ ហើយសិស្សដទៃ ដែលបានលេខរៀងចាប់ពីលេខ១១ ត្រូវបានសម្រាក១ថ្ងៃ 26 / 3 / 2012  ហើយចូលរៀនធម្មតាវិញ នៅ ថ្ងៃទី 27 /3 / 2012 ។ លទ្ឋផលប្រឡងចុងក្រោយ នឹងប្រកាសជូន ថ្ងៃទី ២៩ មីនា ២០១២ ឬ អាចទស្សនា តាម គេហទំព័រ របស់ MKC (mkcmongkolborey.wordpress.com)។

                                                                   មង្គលបូរី ថ្ងៃទី ១៥ មិនា ២០១២

                                                                                                                      នាយក MKC

Posted in Uncategorized | Leave a comment