គតិអប់រំ TIP for ADVICE

ឈឿង កែល

(email:chhoeurngkel@yahoo.com,Website:www.mkcmongkolborey.wordpress.com ,  Tel:  093 600 567)

៙ សាស្ត្រាចារ្យ បរិញ្ញាបត្រ ភាសាអង់គ្លេស  នៃ​ វិទ្យាល័យមង្គលបូរី (ពីឆ្នាំ១៩៩១ ដល់ ១៩៩៧​ គ្រូមធ្យមសិក្សា អក្សរសាស្រ្តខ្មែរ , ពីឆ្នាំ១៩៩៨ ដល់ ២០០៨ ​ គ្រូមធ្យមសិក្សា ភាសាអង់គ្លេស,  ពីឆ្នាំ២០១០​ ដល់បច្ចុប្បន្ន ​គ្រូកំរិតឧត្តម ភាសាអង់គ្លេស )

៙ នាយក មជ្ឈមណ្ឌលកង់ហ្គូរូ​ទំនើប (MKC)

៙ សាស្ត្រាចារ្យ បង្រៀនម៉ោងបន្ថែម នៃ សាកលវិទ្យាល័យមានជ័យ (MCU)

៙ សាស្ត្រាចារ្យ បង្រៀនម៉ោងបន្ថែម នៃ សាកលវិទ្យាល័យឯកទេស នៃ​ កម្ពុជា(CUS)

នាយករង នៃ វិទ្យាល័យមង្គលបូរី -ចំណាត់តាំងភារកិច្ច របស់មន្ទីរអប់រំខេត្ត ប.ជ លេខ ២១៩៣ អយកខ.បុប ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១២


 

សំដីសម្រាប់ជាគតិ ប្រមែប្រមូលដោយ លោក ឈឿង កែល

ប្រការទាំងបី គួរយល់ដឹង

All 3 Points We should Know

MKC : ប្រការទាំង ៣ ដែលបាត់ហើយមិនអាចយកវិញបាន (3 points Losing cannot be Received)

• ពេលវេលា (The Time)

• សម្តី ( Our words / Speech)

• ឱកាស (Opportunity)

MKC : ប្រការទាំង ៣ ដែលមិនត្រូវឲ្យបាត់ (3 points that should not be lost)

• ការអភិវឌ្ឍន៍ខ្លួនឯង (Self-Improvement)

• ក្តីសង្ឃឹម (Hope)

• ភាពស្មោះត្រង់ (Honesty)

MKC : ប្រការទាំង ៣ ដែលមានតម្លៃក្នុងជីវិត (3 points awarded the reputation in our life)

•  ស្នេហា (Love)

• គ្រួសារ (Family)

• ជំនឿចិត្ត (Self-belief)

MKC : ប្រការទាំង ៣ ដែល មិនឋិតឋេរ (3 points cannot be permanence)

 • ភាពជោកជ័យ (Success)

• ការស្រមើលស្រមៃ (Imagination / dream)

• ទ្រព្យសម្បត្តិ (Property)

MKC : ប្រការទាំង ៣ ដែលធ្វើឲ្យមនុស្សមានតម្លៃ (3 points makes you become a virtue person)

• ចិត្តសម្បុរស (Generousness / Kindness)

• ភាពស្មោះត្រង់ (Honesty)

• ភាពឧស្សាហ៍  (Hard-working)

MKC : ប្រការទាំង ៣ ដែលធ្វើឲ្យមនុស្សខូច (3 points that spoils your reputation)

 • មោទនភាពខ្លួនឯង (Be proud of yourself)

• ភាពលោភលន់ (Be greedy)

• សេចក្តីច្រណែន (Be jealous)

៚ ពាក្យបុរាណលើកឡើងថា : យប់យូរនៃជនដេកមិនលក់​ឯង យោជន៏យូរឆ្ងាយវែង នៃ​អ្នកចរ សង្សារវែងឆ្ងាយ នៃ​និករ ពាលមិនចេះធម៌ ទៅនិព្វានមិនរួច។​

មានន័យថា :

១. បើជនណាមួយ គេងមិនលក់ ព្រោះមានកង្វល់អ្វីមួយ បែជាយល់ថាយប់នោះយូរ

២.​បើ​ជនណាមួយចង់ឪ្យការធ្វើដំណើររបស់គេឆាប់ដល់គោលដៅ ព្រោះគេបន្ទាន់ តែបែជាគេមាន​អារម្មណ៏ ដូចជាផ្លូវវែងឆ្ងាយ

៣.​​សង្សារមានន័យថាការកើតស្លាប់របស់ជីវិតសត្វលោកលើភពផែនដី​ ដែលធ្វើឪ្យ​ព្រះអាទិត្យបំភ្លឺ វដ្តយើងនេះ​អស់រាប់សិបកប្ប (លានឆ្នាំ)។​

៤. ​ពាលមិនចេះធម៌ ទៅនិព្វានមិនរួច​ ឬ យើងអាចនិយាយម្យ៉ាងទៀតថា (សិស្សមិនចេះ អក្សរប្រឡងមិនជាប់)

 

៚ អំណាចរបស់គ្រូមានប្រាំយ៉ាង:

១.​​អំណាចស្របច្បាប់        : (Legitimate Power) រដ្ឋប្រគល់ជូន  គឺមុនបានក្លាយគ្រូ សុទ្ធតែ​បានឆ្លងកាត់ ការបណ្តុះបណ្តាល មាន​ព្រះរាជក្រិត្យ ​មានបៀវត្យ ។ល។

២.​​អំណាចជំនាញ             : (Expert Power) ប៉ិនប្រសប់ ក្នុងការផ្ទេរចំណេះដឹង ដល់សិស្ស មានវិធីសាស្រ្តបង្រៀន។

៣​. អំណាចលាភសក្ការះ   : (Reward Power) គឺមានន័យថា គ្រូអាចមានឪកាស រកកំរៃ​ក្រៅបន្ថែមបាន​ និងទទួលបានបៀវត្សប្រចាំខែ។

៤. អំណាចមន្តស្នេហ៏         : (Charismatic Power) គឺមានន័យថា គ្រូអាចធ្វើឪ្យ​សិស្ស ចូលចិត្ត គោរពស្រឡាញ់​ដូចឪពុកម្តាយ ទី២​របស់ពួកគេ

៥. អំណាចទណ្ឌកម្ម                   : (Punishment Power) គឺមានន័យថា គ្រូមានសិទ្ធ ដាក់​ទណ្ឌកម្ម​សិស្ស ក្នុងខណ:ពេលខ្លះ។

៚ THREE PERSONS WE SHOULD RESPECT    (បុគ្គលបីរូបដែលគួរគោរព)

ទី១ – Elder aged person          : បុគ្គលដែលមានវ័យចាស់ជាងយើង

ទី២ – High Ranking person     : បុគ្គលដែលមានឋានះ​ ឬ​ បុណ្យស័ក្តិខ្ពស់ជាងយើង

ទី៣ – Virtue person                 : បុគ្គលដែល ប្រកបដោយគុណធម៌

៚  FOUR last word “ATES”  CAN BECOME A BETTER PERSON 

(អនុវត្តចំណុច៤នេះ នឹងក្លាយជាបុគ្គលប្រសើរជាងមុន)

  1. Communicate  : ធ្វើទំនាក់ទំនងជាទូទៅ
  2. Participate       : ចូលរួមការងារ ការប្រាស្រ័យទាក់ទងបុគ្គលណាមួយ​ឲ្យបានជិតស្និទ្ឋ
  3. Associate        : ចូលរួមការងារ ទំនាក់ទំនង ជាមួយមហាជន និង​សង្គម
  4. Facilitate          : រាល់ការចូលរួម ការទាក់ទង ការរាប់អាន បើមានចំណុចណាមិនសមរម្យ ត្រូវចេះសម្របសម្រួល ទើបបានល្អ៕

 

 

៚​សុភាសិត ជនជាតិបារាំងមួយបានទូន្មានថា យើងត្រូវប្រយ័ត្នបុគ្គលពីរពួក:

១. មនុស្សប្រុសដែលគ្មានពុកមាត់

២. មនុស្សស្រីដែលមានពុកមាត់។

 

៚                  GOOD LEADER​ (អ្នកដឹកនាំល្អ)

1. High knowledge     : មានចំណេះដឹងខ្ពង់ខ្ពស់

2. Ability                    : មានសម្ថភាពខ្ពស់

3. Idealism                 : មានគំនិតជ្រៅជ្រះ

4. Patriotism                     : មានគំនិតស្នេហាជាតិ

5. Cleverness                   : មានភាពឆ្លាតវៃ

6. Morality                        : មានសីលធម៌

7. Good communication     :​ មានទំនាក់ទំនងល្អ

8. Compassion                 : មានមេត្តាធម៌

9. Kindness                     : មានសន្តានចិត្តល្អ

10. Patience                    : មានភាពអត់ធ្មត់

 

 

 

សំដីដកស្រង់ពី​ សៀវភៅ គតិលោក

៚ មានទ្រាប់មិនស្មើមានវិជ្ជា   វិជ្ជាចោរលួចមិនបាន                   វិជ្ជាទុកជាញាតិសន្តាន

           ក្សាន្តក្នុងឥធលោក           លោកបរិលោក។

៚ កុំមើលងាយថាបញ្ញាតិច                                 រៀនទៅក្រែងភ្លេចមិនចំរើន          សុភម័យបញ្ញាបើក្រវើន                             យូរទៅគង់ច្រើនពេញហឬទ័យ     ដូចក្អមដំកល់លើដំបូក                                    ភ្រៀងអុរជោគអចិន្រ័យ

          ដំណក់តក់តែរាល់ថ្ងៃ                                      អាស្រ័យយូរទៅគង់ពេញបាន។

៚ កុំមើលងាយមន្តសិស្បសាស្រ្តា                         គិតថាតិចតួចមិនបានស្រេច  វិជ្ជាមួយមែនបើមិនភ្លេច                                      គង់នឹងសម្រេចប្រយោជន៏បាន។   ចេះមួយចេះពីរឲ្យតែស្ទាត់                               ប្រកបប្រាកដអ្នកចំណាន

          ជាហេតុចិញ្ចឹមជីវិតបាន                                  សន្តានជួយពឹងពំនឹងអើយ។

៚ ទ្រព្យមានលើកឲ្យគេខ្ចីទៅ                               ចំណេះចេះនៅតែក្នុងក្បួន  ប្រពន្ធនៅឆ្ងាយអំពីខ្លួន                                      ដល់ជួនត្រូវការរអាចិត្ត។              (Money lent is Money spent)

៚  ហៃបុត្រឧត្តម                             ចូរបាខះខំ               រៀនសិល្បសាស្រ្តា             បើខ្ជិលយ៉ាងនេះ                             នឹងចេះកាលណា    យូរទៅគង់ជា                             ខ្ញុំគេមិនខាន​ ។                           

បើបាបានចេះ                                      ក្នុងលោកីយនេះ     គង់គេរាប់អាន                  បូជាមាសប្រាក់                     យសស័ក្តថ្កើងថ្កាន    ចូររៀនកុំខាន                   សព្វៗថ្ងៃហោង​ ។

៚  មានកូនមិនឲ្យកូនសូត្ររៀន                                     ចំណេះរបៀនការនានា                មាតាលោកថាជាវេរា                                              បីតាទុកជាសត្រូវធំ ។                  កូនពេញរូបរៀងពត់មិនឡើង                     ហៅថាមិនថ្កើងក្នុងជំនុំ

          ប្រៀបដូចកុកគ្រោងចូលប្រជុំ                           កណ្តាលជំនុំនៃរាជហង្ស ។

៚​  ពាលខ្លៅចូលនៅផងបណ្ឌិត                            ត្រាអស់ជីវិតលង់អនេក      មិនដឹងរសធម៌ថាល្អឯក                                      ដូចវែកមិនដឹងរសសម្ល ។

៚  ជនអ្នកខ្សត់ចង់ស៊ីរសខ្ពង់ខ្ពស់                          ជនអ្នកឥតកំលាំងអង្គចង់ចំបាប់​ជនអ្នកឥតបញ្ញាចង់ថ្លែងស័ព្ទ                     ជនបីនេះរាប់ទុកស្មើឆ្កួត ។

៚  ជាតិអ្នកទាបភាពតូចសំដីខ្ពស់                          ឥតប្រាជ្ញាក្លាយយសប្រកាសថ្លែង​

          ពាងក្អមទឹកមិនពេញក្រឡកក្រលែង                មេគោឯងទឹកដោះតិចគេចធាក់ច្រាន ។   

៚  ផ្គាប់អ្នកលោភដោយអាមិសគ្រឿងគួរសម                   ផ្គាប់អ្នកថ្កើងដោយប្រណមដៃប្រណីត

          ផ្គាប់អ្នកមោហ៏ដោយប្រព្រឹត្តទៅតាមចិត្ត            ផ្គាប់អ្នកបណ្ឌិតដោយពោលពាក្យសត្យា ។

៚  អ្នកដទៃឲ្យប្រយោជន៏ទុកជាញាតិ                     ញាតិបើឃ្លាតទុកជាជាតិអ្នកដទៃ

          រោគក្នុងកាយទុកជាទោសប្រកបភ័យ                ឈើក្នុងព្រៃជាឪសថទុកជាគុណ ។

៚​  មិត្តឯណាលុបគុណមិត្តបំបាំង                         លុះមកតាំងឆ្ពោះមុខពោលភិរម្យ

          មិត្តយ៉ាងនេះគួរកុំស្វាគមន៏                              ដូចទឹកឃ្មុំនៅក្នុងថ្នាំងពឹស​។

៚  ជនឯណាតបគុណប្រយោជន៏បាន                             ជននោះហៅសន្តានញាតិវង្សផៅ

          ជនឯណាចិញ្ចឹមបាយទឹកនៅ                           ជននោះលោកហៅបិតា

          ក្តីស្និទ្ឋស្នាលក្នុងជនឯណាពិត                          ជននោះគេហៅមិត្តស្និទ្ឋស្នេហា

          ក្តីស្ងប់ទុក្ខមានក្នុងស្រីឯណា                                      ស្រីនោះលោកហៅថាប្រពន្ឋពិត ។

៚  កុំសេពម្ចាស់គ្រោតគ្រាតជាតិប្រវញ្ច                  កុំសេពម្ចាស់កំណាញ់កកាញ់ទុន

          កុំសេពម្ចាស់មិនលើកដំកល់គុណ                     កុំសេពម្ចាស់យកបុណ្យមកសង្កត់ ។

(សេព​ មានន័យថា សេពគប់ រាបអាន , បុណ្យ​ មកពីពាក្យ អាងបុណ្យស័ក្តិ)

៚  សម្លាញ់ឯណា​យកអាសារការពំនាក់                 ក្នុងកាលថ្នាក់កើតរោគគ្រុនរងា

          ឬស្រុកកើតទុរ្ភិក្សវេទនា                                   ឬក្នុងគ្រាអន្តរាយដោយទុក្ខភ័យ ។

          ឬក្នុងកាលសត្រូវចាប់ប្រហារ                           ឬក្នុងទ្វាអាជ្ញានៃចៅទៃ(ពេលកាត់ទោស)

          ឬក្នុងប៉ាឆាទីខ្មោចព្រៃ                                     សម្លាញ់យ៉ាងនេះនៃហៅសុមិត្ត ។

៚  របាំបង់លែងរំលងប្រាំថ្ងៃ                                 ជាមន្ទិលគឺដៃខុសលំអាន             នាយខ្មាន់ធ្នូបង់បាញ់កន្លងបាន                        ប្រាំពីរថ្ងៃក៏មានមន្ទិលភ្លាត់          ប្រពន្ឋល្អបង់ប្តីលង់មួយខែ                               ជាមន្ទិលគឺប្រែចិត្តប្រតិពទ្ឋ

          សិស្សបង់សិក្សាការក្នុងវត្ត                               កន្លះខែក៏ភ្លាត់ការសិក្សា ។

៚  សសើរបាយកាលបាយសាយជ្រាប                             សសើរប្រពន្ឋកាលភាពលង់អធិក

          សសើរពលកាលវិលចាកប្រាបសឹក                             សសើរស្រែកាលដឹកស្រូវមកផ្ទះ ។

៚  នារីមានប្តីពីរបីដង                                          ភិក្ខុផងនៅវត្តពីរបីវ៉ា          បក្សីជាប់ជង់ពីរបីគ្រា                                                មាយាពួកនេះធ្វើច្រើនក្រៃ ។

៚  ពុតសិស្សគ្រូបី                  ពុតស្រីប្តីលែង         ពុតគោជ្រលែង        ពុតឆ្កែបង់ម្ចាស់ ។

៚  រាត្រីវៀរព្រះច័ន្ទមិនសោភា                              សាគរាវៀររលកមិនសោភា           បោក្ខរណីវៀរហង្សពុំពិសី                                នាងកញ្ញាវៀរប្តីមិនពិសេស ។

ឬ       រាត្រីពុំមានព្រះច័ន្ទ្រា                                       មេឃាងងឹតឥតរស្មី            សមុទ្រឥតរលកបោកប្រក្រតី                           រាសីសូន្យស្ងាត់ខ្ទរខ្ទា ។

៚  ទ្រព្យសម្បត្តិគឺប្តីឲ្យកើតមាន                                      ស្រ្តីជាពានទទួលគ្រងរក្សា          បុរសជាប្រធាននៃភរិយា                                 ស្រីដូចជាចេសម្ជុលជុលជាប់នៅ។

៚  ចាស់ចើកបានចួននួននាងក្រមុំ                        ដោះក្បំំកប៉ុនផ្លែទម្លាប់                 សែនស្រឡាញ់ពេញចិត្តប្រព្រឹត្តជាប់                    របស់អ្វីក៏ផ្គាប់វាទាំងអស់ ។          វាអើយឡើងកាលណាក៏ឲ្យភ្លាម                          ស៊ូព្យាយាមអង្អែលទម្លាប់ស្រស់    

          ស៊ីពុំបានក៏ស៊ូហិតតែរស                                 ការទាំងអស់ជាហេតុបរាមុខ។

៚  ផ្ទះឥតកូនសូន្សស្ងាត់                                               ដែនឥតក្សត្រសូន្សអាជ្ញា              មាត់ឥតសិល្បសូន្យវាចា                                  ខ្សត់កំព្រាសូន្យទាំងអស់ ។

៚  ប្រាថ្នាទ្រព្យគប្បីជួញសព្វនានា                         ប្រាថ្នាវិជ្ជាគប្បីគប់បណ្ឌិតជាតិ          ប្រាថ្នាកូនគប់មេសាវស្អាតៗ                                      ប្រាថ្នារាជអាមាត្យផ្គាប់ចិត្តម្ចាស់ ។

៚  ចូលជិតព្រះអាទិត្យដោយខាងខ្នង                             ចូលជិតព្រះអគ្គីដោយខាងពោះ            ចូលជិតម្ចាស់ដោយភោគភាគចន្លោះ                         ចូលជិតឆ្ពោះបរលោកដោយឥតមោហ៏ ។

៚  វត្តមួយសង្ឃរាជពីរទីមិនស្អាត                         លោកធាតុមួយមានអាទិត្យបី​នគរមួយស្តេចច្រើនអធិបតី                                       អ្នកប្រាជ្ញដឹងគប្បីដោយឧបមា។              ​​ពស់មួយក្បាលច្រើនចម្រើនទាស់                     ចូលមិនអស់ចេញមិនអបស្របគ្នាបាន

ពស់មួយកន្ទុយច្រើនទោះបែកវា                      អាចសម្របស្របគ្នាចូលចេញបាន។

៚  ជាតិអំពៅទោះនៅក្នុងយន្តគាប                        មិនលះបង់សភាពរសផ្អែមសាយ          ជាតិបណ្ឌិតទោះមានទុក្ខក្នុងកាយ                    មិនជិនណាយលះបង់ព្រះធម៌ថ្លៃ។​​​​​          ​            (ឬ មិនជិនណាយលះបង់វិជ្ជាថ្លៃ)

​ ៚ ឈ្នះអ្នកខ្ពស់ដោយត្រុនបន្ទន់ប្រាណ                 ឈ្នះអ្នកក្លាហានដោយទំលាយ

          ឈ្នះអ្នកខ្សោយដោយឲ្យសម្លបាយ                    ឈ្នះអ្នកស្មើកាយដោយព្យាយាម ។

                                                      ធម៌អប់រំ

១. ព្រះស្ថិតនៅឯគេហដ្ឋាន   គួរថ្វាយទានមុនព្រះនៅឯវត្ត          ម៉ែឪនៅផ្ទះលោកទុកជាព្រះ

ដូចព្រះនៅឯវត្ត                  សំពត់អាហារកូនត្រូវផ្គត់ផ្គង់ កុំឲ្យលោកអត់បានបុណ្យដូចគ្នា។

២. ធំហើយជ្រៅផង            មហាសមុទ្រគង់គេឆ្លងផុត             បានដល់ត្រើយ

គុណម្តាយឪពុកគ្មានត្រើយឡើយ             ជ្រៅហើយធំផងឆ្លងមិនដល់។

៣. អ្នកដែលមិនដឹងគុណ     មិនតបគុណដូចដុំថ្មធ្ងន់ធ្លាក់ក្នុងទន្លេ          មិនដែលអណ្តែតលើទឹកបានទេ

ទេវតាតែងជេរផ្តន្ទាជានិច្ច     ឯអ្នកដឹងគុណហើយធ្វើគុណតប     តែងតែប្រកបពុំដែលលង់លិច

ទោះបីទាល់ក្រខ្សត់ខ្សោយដូចម្តេច            ទេវតាមិនភ្លេចជួយថែរក្សា។

៤. កូនល្អតពូជ         កូនដែលមិនខូច       មកពីមេបា     សិស្សល្អព្រោះគ្រូ      ទូន្មានមេត្តា

កិច្ចកល់ម្តេចម្តា        មិនឲ្យមានឆ្គង។

៥. កូនកាចបំពេញទុក្ខ         ម្តាយឪពុកព្រួយបារម្ភ          កូនស្លូតចេះគួរសម   មេបាថ្កុំថ្កើងកេរ្ត៏ឈ្មោះ។

៦. សាធុជនស្រឡាញ់បុណ្យ          ងាយធ្វើបុណ្យ          ឯទុរជនចិត្តទំនេរធ្វើមិនកើត

បើបាបគឺហ៊ានធ្វើពុំញញើត            អ្នកប្រាជ្ញឆើតធ្វើពុំកើត        ព្រោះខ្ពើមបាប។

៧. អ្នកដែលចេះដឹងមិនប្រព្រឹត្ត       មានធម៌ល្អពិតដែលរៀនយក          បុរាណ្យហៅចេះកប់ពពក

ត្រឡប់ទៅជ្រកអាចម៏ជន្លេន។

៨. រងារផល្គុណភ្លៀងធ្លាក់ប្រាំងមុន  ល្អជាអាក្រក់  ធំទៅជាតូច             ពាលឡើងយសសក្តិ

មិនខំបានប្រាក់                  ឈោះក្រាក់ដុះត្រួយ។

៩. អ្នកល្ងង់ត្រូវរៀនពីអ្នកចេះចង់បានចំណេះត្រូវស្តាប់គិត          ចង់ទៅនិព្វានត្រូវហាត់ចិត្ត

បើទីងងឹតត្រូវរកប្រទីប។

១០. កំហែងកំហល់ទល់កំហឹង        ប្រកាន់ធម៌តឹងវិនាសប្រាណ           កិរិយាទន់ភ្លន់តាមបុរាណ

ប្រសើរកល្យាណជាងកំហែង។

១១. សន្តានបិតាអាក្រក់យ៉ាងណា   កូនតែងតែដើរតាមលំអាន             ដូចគល់ផ្លែឈើជ្រុះចុះពីលើ

ទើបជិតគល់វា។

១២. បើធ្វើការណាល្អចំណាប់         ត្រូវតែចាយទ្រព្យច្រើនអនេក          ដូចតសំពៅកុំស្តាយដែក

ចំណែកការនោះឲ្យកើតទៅ។

១៣. បំរើឪពុកម្តាយ                      គេនៅឆ្ងាយគេច្រើនគាប់                ធ្លាប់តែខុសមិនដែលត្រូវមួយ។

១៤. រៀនស៊ីឲ្យល្មមកុំពមល្មោភ       កុំលេបរំលោភឫកដូចប្រេត            តែស៊ីច្រើនពេកច្រើនកើតហេតុ

ស៊ីហួសពីឆ្អេតខានធ្វើការ។

១៥. ត្រូវស្វែងរករៀន                    ធម៌បេមិត្តប្រុងប្រយ័ត្នគិតឲ្យឆ្ងាយ    ជីវិតយើងនេះនឹងអន្តរាយ

សុទ្ធសឹងស្រាយឥតខ្លឹមសារ។

១៦. ចង់ប្រាជ្ញឲ្យខំប្រឹង                 ចងក្បិនឲ្យតឹងរកស៊ីធូរ                  គំនិតមុនគំនូរ

រៀនធ្វើគ្រូមានគេរាប់។

១៧. ជនណាអួតខ្លួន                    ជាប្រាជ្ញប្រោកបែបានប្រយោគ       ហៅល្ងង់ស៊ប់

អ្នកណានៅស្ងៀមភ្លឺថ្ងៃយប់            អ្នកផងគោរពសូមសាកសួរ។

 

គតិអប់រំពីដូនតា ឬ អ្នកប្រាជ្ញពីបុរាណ

១. មនុស្សខ្លះមិនបានបួសសោះ      ចិត្តត្រង់ស្មោះអស់បែប        បានភពប្រសព្វសេពអែប

ក្រេបខ្លឹនដូចកន្លង់។

២. អំពៅអើយអំពៅ            រសផ្អែមមាននៅ                 គេតែងរាប់អាន        កាលណារសផ្អែម

ចេញចាកពីប្រាណ             គេសន្និដ្ឋានទុកដូចសម្រាម។

៣. អ្នកខ្លៅធ្វើប្រាជ្ញ             អ្នកខ្លាចធ្វើហ៊ាន                 អ្នកក្រធ្វើមាន           ដូចចង្រ្កានអត់ឱស។

៤. ចង់បានសរសើរកុំនិន្ទាគេមិនចង់ជេរកុំជេរគេមុន        ចង់បានក្តីសុខសម្រុកសាងបុណ្យ

បានជាដើមទុននៃទោសគ្រោះថ្នាក់។

៥. បើចង់មានកុំសាងផ្លង់ក្រ  បើចង់ល្អកុំសាងផ្លង់អាក្រក់            បើចង់ត្រជាក់កុំសាងភ្លើងភ្នក់

បើមិនចង់លុយភក់             ទៅរកឋានសួគ៌។

៦. ខ្លាស្គមកុំព្រមពឹងឲ្យសោះថ្ងៃក្រោយមានគ្រោះដល់អាត្មា        ក្រពើដាច់ទឹកខំចរចារ

អង្វរយាយតាឲ្យជួយឧបត្ថម្ភ។

៧. អារាមគ្មានសង្ឃបង់អសា          រុក្ខាគ្មានផ្លែប្រែជាខាត                   ព្រះសង្ឃមិនស្តាប់ច្បាប់ឱវាទ

ដូចមនុស្សដើរស្រាតប្រសើរជាង។

៨. បើស្បែកនៅផុយ           កុំប្រធុយមុខកាំបិត             ចិត្តនៅក្តៅពិតកុំនៅជិតអ្នកជេរ

គ្មានចិត្តសប្បុរសស៊ូនៅទំនេរ          បើចិត្តនៅស្នេហ៏កុំក្បែរស្រីមុំ!

៩. ជីវិតអ្នកមានដូចពានរង្វាន់         ជីវិតខ្ញុំតន់ដូចស្វាជាប់ជ័រ      ជីវិតអ្នកខ្លៅដូចសត្រូវច្បាម ក

ជីវិតអ្នកទ្រទ្រង់ធម៌             ដូចភ្នក់អត់ភ្លើង។

១០. ទោសៈនេះឯងនាំឲ្យល្ងង់        លោភៈនេះឯងនាំឲ្យងងឹត    មោហៈនេះឯងនាំឲ្យវិបរិត្ត

ចេះហើយប្រមាទ               ពិតត្រាស់ទទេ។

១១. ជនសម្លឹងប្រឹងសម្លក់អ្នកដទៃ   ទោសតូចធំផ្លុំដាក់គេ           តាមសាសនាច្បាប់លោកថាមិនល្អទេ

គិតរិះរេគួរកែប្រែលះបង់។

១២. ជីវិតអ្នកក្រដូចថ្មដុំគ្រួស          ជីវិតអ្នកបួសដូចបក្សីចេញអន្ទាក់     ជីវិតជនពាលដូចពួកម្រឹគក្នុងធ្នាក់

ជីវិតប្រាជ្ញជាក់ដូចកែវមណិជាតិ។

១៣. កុំភ្លើនឃើញប្រាក់       កុំភ្លើធ្លាក់សក្តិ           ធ្លាក់ទៅអវចី            កាន់ធម៌ទសពិត

រឹតឡើងរាសី            ​          គាប់ពីលោកិយ        ដល់បរលោក។

១៤. កុំដៀលអ្នកស្រែ          ត្រកូលឯងខ្មែរ          កុំប្រែក្រឡាស់          ក្រឡេកឃើញគុណ

ទន់ភ្លន់សំពះ                     កុំធ្វើអ្នកណាស់        កុំត្មេះអ្នកក្រ។

កុំភ្លើនភ្លេចគុណ                 គ្រូលេខនព្វន្ត           គ្រូសូធ្យអក្សរ           កុំចាប់ដៃទាញ

គំនាប់ងក់ក                       ស្មើមិត្រសម្លាញ់។

កុំស្អប់អ្នកតូច           បើឃើញគ្នាខូច                  គួរគិតប្រមំ              ទោសគ្នាតិចតួច

ផ្តួចឡើងជាធំ           ផ្សែងពូតប្រមុំ                    ផ្លុំឆេះជាភ្លើង។

១៥. ស្រឡាញ់សៀវភៅសញ្ញាអ្នកចេះ       អ្នកមានតំរិះសញ្ញាអ្នកមិនក្រខ្សត់។

១៦. បើចង់បានគ្រាន់          បង្អន់រឿងអួត           បើចង់ជាឆ្កួតចំរើនសតិ        ចង់ជៀសអបាយរំលាយទិដ្ឋិ

កិលេសប៉ប្រិក                   បឿងឡើងឋានសួគ៌។

១៧. ខ្លួនខ្មៅចង់ពាក់អាវស            ដៃក្រញ៉ចង់ពាក់ចិញ្ចៀន                អក្សរមិនចេះចង់ធ្វើស្មៀន

មិនបានចូលរៀនចង់ធ្វើលោកគ្រូ។

១៨. មួយមិនហ៊ានថា          ពីរមិនហ៊ានថា          បណ្តោយឲ្យអាចារ្យ            គាត់ធ្វើខុស

ខ្ញុំថាទៅចុះ                        តាមពុទ្ធឱស            ប្រោសទេសនា                  សភាវៈពិត

កុំបែកគំនិត                       មួលពិទ្ធដីកា            រវល់តែខ្លាច                       ប៉ះសិទ្ធិអាចារ្យ

តើសតវត្សណា                  គាត់នឹងធ្វើត្រូវ?

១៩. ស្តុកស្តម្ភក្នុងនាមកិត្តិយស                មិនឲ្យដុះពោះក្នុងនាមថោកទាប។

២០. ខ្លួនទាបកុំតោង           ដៃខ្លីកុំឈោង           ស្រវាឱបភ្នំ។

២១. ព្រៃឥតសត្វជិត           ប្រទេសឥតបណ្ឌិត             ជាតិឥតសាសនា      គ្រឹះហ៊ាឥតបុត្រ

ស្រុកឥតយោធា                 មេឃឥតចន្រ្ទា                   សូន្យចក្រវាឡា។

២២. ងើបពេកឃើញតែអាកាស                ឱនខ្លាំងណាស់ឃើញដី       មនុស្សយើងទាំប្រុសស្រី

គួរគប្បីដឹងប្រមាណ            ពេលណាធ្វើការអ្វី              យប់ឬថ្ងៃកុំខកខាន    សម្អាតគេហដ្ឋាន

នោះទើបបានសិរីល្អ។

២៣. អ្នកធ្វើគឺចង់ឲ្យត្រូវ       តែមិនតម្រូវចិត្តអ្នកថា          ការខុសត្រូវនៅលើអ្នកធ្វើ

អ្នកនៅឥតអំពើបានអ្វីនឹងធ្វើខុស?

២៤. ស្អប់ចាញ់វ័យ              ត្រីចាញ់គោក           រលកចាញ់ច្រាំង                 ខ្លាំងចាញ់ប៉ិន

សិនចាញ់ចប់                    ស្អប់ចាញ់ផ្គាប់          ទ្រព្យចាញ់ឲ្យ                    ដោយចាញ់ដាច់

ក្សត់ចាញ់រក                     ច្បាប់ចាញ់បង          ត្រង់ចាញ់ទាល់                  ថ្លៃចាញ់សល់

រិទ្ធិចាញ់រោគ                      ទាញចាញ់ទៅ          នៅចាញ់នាង                    ស៊ីចាញ់ឆ្អែត

ពេទ្យចាញ់ស្លាប់                 ចាញ់ចត្រង់ទាល់គំនិត        ចាញ់ឫក្សគេអាប់បញ្ញា

ចាញ់តណ្ហាអស់កុសល       ចាញ់យោបល់អស់នគរ       ចាញ់អំបល់យោ អស់ជីវិត!

២៥. ស្រ្តីមានរូបជាសម្បត្តិ    បុរសមានវិជ្ជាជាធនធាន      ព្រះសង្ឃមានសីលជាទ្រព្យបាន

ប្រទេសថ្កើងថ្កានដោយពល។

២៦. ឈើបៀមទឹករហាស់ពុក         មនុស្សបៀមទុក្ខរហ័សស្លាប់។

២៧. ណែវើយកង្កែប           មាត់រាងក្រវែប                   បែរាងសង្ហា             ភ្លៀងធ្លាក់ដំបូង

ចំកោងឡួឡា                    ប្រយ័ត្នកង្វា                       ខ្វាចេញពីរន្ធ។

២៨. ណែនាងអំពិល           បើនាងឯងខ្ជិល                  មិនសូវទុក្ខធ្ងន់          តែអ្នកឯងចេញត្រួយ

តិចព្រួយអាសន្ន                 ទទួលទោសតន់                 ជាមួយកង្កែប។

២៩. ណែនាងក្រូចឆ្មា          នៅក្នុងបន្លាកុំថារួចខ្លួន        ជូរឆ្នាស់ពីម៉ែ            ហូហែដល់កូន

ទោះខំកែខ្លួន                     បានត្រឹមណាំង៉ូវ។

៣០. ណែវើយអាគោក        សម្លេងគ្រោកៗ                  អាងទឹកត្រឡោក      បង្គងរាងខ្ពស់

រស់អាងស្រូវដោក              ទំពាំងចុះថោក                   ប្រយ័ត្នចូលឆ្នាំង។

៣១. លុយអើយលុយ          មិនក្រអូបមិនស្អុយ             ជាទីរាប់អាន            ទំរាំលុយដាច

តើម្ចាស់ប៉ុន្មាន                   រាប់ចេះតែបាន                   ឥតមានប្រកែក        ទោះខ្វិនទោះខ្វាក់

អ្នកមានផុតថ្នាក់                 ឬធុនដងរ៉ែក                      ឲ្យតែស្មោះស្ម័ក្រ       ប្រាក់មិនដែលស្រែក

ទាល់ខ្លួនរហែក                  បាត់បង់រូបកាយ                 ចំណែកនាងមាស     រាប់អានដោយផ្ទះ

ឬយល់ភក្រ្តា                     ទាល់តែអ្នកមាន                 ទើបមាសប្រាថ្នា       អ្នកឡូឡាមាសថាទេ!

៣២. អ្នកមានបាបមិត្ត         ងងឹតជាង១០រោជ              បញ្ញាមុតស្រួច          គង់តែរួចខ្លួន។

Leave a comment