ជំនឿ BELIEF

ឯកសាស្ត្រទី ១

វិធីចម្រើនរាសីនាំលាភសំណាងល្អ

–    កាបូបប្រាក់ៈ ប្តូរកាបូបជារៀងរាល់ថ្ងៃចូលឆ្នាំខ្មែរ ដាក់ប្រាក់ចំនួន ៩០០ ឬ ៩០០០ ទុកក្នុង កាបូប មួយយប់មួយថ្ងៃពេញដើម្បីអោយកាបូបនោះ មានយីអ៊ុន ហៅ លុយកាក់ ចូលកាបូបបានច្រើន ហើយគ្រប់ពេលបានលុយថ្មីៗ គួរយក មកដាក់ កាបូបទុក មួយស្របក់ សិន កុំអាលប្រញាប់ ចាយឬ យកទៅ ផ្ញើរធនាគារ។

–    គ្រែដេកៈ កុំដាក់ក្បាលគ្រែដេក ទល់នឹងបន្ទប់ទឹក ព្រោះអាចធ្វើអោយអាប់រស្មី ។ កុំដាក់ គ្រែដេក ដោយបំបែរចុងជើង តម្រង់ចំទ្វារចូល ព្រោះធ្វើអោយយល់សប្ដិអាក្រក់ និង សំណាង មិនល្អ។

–     កន្សែងជូតមុខៈ ចាត់ទុកជាអំណោយអពមង្គល ប្រសិននរណាជូនដល់អ្នក ព្រោះថា នឹងនាំ រឿងអាស្រូវ ព្រាត់ប្រាស់និរាស្តនឹងគ្នា ឬអាចមានរឿង ឈ្លោះទាស់ ទែងគ្នា។

–    ប្រាក់នាំលាភសំណាងៈ ប្រសិនបើអ្នកប្រទះឃើញប្រាក់ជ្រុះ នៅតាមផ្លូវដើរ សូម្បី មួយកាក់ ឬ មួយសេនក៏ដោយត្រូវចាត់ទុកថាប្រាក់ នោះ ជាអ្នកនាំលាភសំណាង ដល់អ្នក ប៉ុន្ដែ ការដើរ រំលងហួស ទៅចាត់ទុកជាការមើលងាយ លុយកាក់ ដែលចាស់ បុរាណជឿថា វាអាចធ្វើ អោយអ្នកអាប់រាសី ពេញមួយថ្ងៃ ឬ ២ ទៅ៧ថ្ងៃ។

–    អាសនៈព្រះ ហឹងព្រះ ត្រូវថែទាំសំអាត ផ្លាស់ប្តូរផ្កា កម្រងផ្កា ថ្វាយទឹកស្អាត ជាប្រចាំ។ ប្រសិន បើទុក ហឹងអោយកខ្វក់ មានធូលីដី ផ្ទះនោះនឹងបាត់លាភសំណាង មិនងាយ ចំរុង ចំរើន។

–    ស៊ុតនិងក្រូចៈ ក្នុងផ្ទះគួរមានស៊ុតមាន់ ឬស៊ុតទា និងក្រូច ទុកក្នុងកន្រ្តកជានិច្ច ដើម្បីហៅ សេចក្ដីសុកចូលផ្ទះ ព្រៅរបស់ទាំងពីរនេះ ជានិមិត្តរូបនៃភាពសំបូរសប្បាយ និងសំណាងល្អ។

ដកស្រង់ពីទស្សនាវដ្ដី អង្គរធំ ច្បាប់១៨៩ ឆ្នាំទី៨ ប្រចាំថ្ងៃទី ២៧ វិច្ឆិកា – ០៦ ធ្នូ ២០០៧

ឯកសាស្ត្រទី ២

អ្វីដែលល្អ និង មិនល្អចំពោះស្រ្តី

   នេះជាជំនឿដែលគេប្រតិបត្តអស់រយៈកាលជាយូរណាស់មកហើយ។ ជំនឿទាំង នេះ កាល ពីសម័យដើមឡើយមានមនុស្សជាច្រើនជឿជាក់ ប៉ុន្តែសព្វថ្ងៃគេពុំសូវចាប់អារម្មណ៍ទេ។

ខាងក្រោមនេះអ្នកអាចធ្វើការស្វែងយល់ដោយជឿជាក់ក៏បាន មិនជឿជាក់ក៏បាន

១. របស់ថ្មីគួរ មិនគួរពាក់ថ្ងៃណា?

មិនគួរពាក់ថ្ងៃអង្គារៈ  ព្រោះនាំអោយកើតវិវាទជាមួយគូស្នេហ៍។

មិនគួរពាក់ថ្ងៃសៅរ៍ៈ ព្រោះបង្ករអោយមានរឿងរកាំរកូសក្នុងចិត្ត ឬខូចអារម្មណ៍ អ្វីមួយ។

គួរពាក់ថ្ងៃចន្ទៈ  ជួយបន្ថែមមន្តស្នេហ៍។

គួរពាក់ថ្ងៃសុក្រៈ គេអានិតអាសូរ និងចង់ជជែកលេងជាមួយ។

            ២. គ្រឿងអលង្ការដែលមិនគួរពាក់ជាប់ខ្លួនៈ

រូបទ្រុងបក្សីៈ មើលទៅស្អាត ប៉ុន្តែវាហាក់ដូចជាសញ្ញា ប្រាប់ថាអ្នកឃុំគ្រងខ្លួនឯង។

រូបក្រពើៈ ជានិមិត្តសញ្ញានៃការមានសត្រូវ ឬល្បិចកល។

៣.ស្លៀកពាក់សម្លៀកបំពាក់ក្រឡាៈ ថ្ងៃសៅរ៍ជួយអោយមានអំណាចនិង អាថកំបាំងក្នុងខ្លួន។

៤.មនុស្សលោកខាងលិចជឿថា បើពាក់កង ឬ រូបក្រចកសេះ នឹងបណ្តេញជោគ សំណាង អាក្រក់ដែលចូលមកខ្លួនយើងអោយចេញទៅវិញ។

៥.ចេញទាក់ទងស្នេហាថ្ងៃសៅរ៍ ស្លៀកពាក់ពណ៌ខ្មៅ នឹងជួយអោយអ្នកកាន់តែមានមន្តស្នេហ៍។

៦.ចេញទៅចែចង់ស្នេហាថ្ងៃសុក្រវិញ គួរស្លៀកពាក់ ផ្ទៃមេឃ ទឹកប៊ិចភ្លឺ វាជួយ អោយអ្នក ស្រស់ស្អាត គូរស្នេហ៍ចង់សេពគប់អ្នកដោយស្មោះត្រង់ តែកុំពាក់ពណ៌ខ្មៅ មានន័យថាក្បត់។

៧.ហាមអោយទឹកអប់ដល់ដៃគូស្នហ៍ ព្រោះអាចជួយសំណាងអាក្រក់ អោយបែក បាក់គ្នា ប៉ុន្តែបើត្រូវអោយគួរអោយគេដោះដូរជាប្រាក់អោយយើងវិញ ទើបក្លាយជាល្អ។

 

 

1>   ហាមប្រើទឹកអប់មិត្តភក្តិ ព្រោះអាចបង្កអោយមានជំលោះ។

2>   ហាមអោយស្បែកជើងគូស្នេហា ព្រោះអាចនាំអោយមានការដើរចេញពីគ្នា។

3>   ជនជាតិអេហ្សិបមានជំនឿថា       ថ្ងៃណាមានអារម្មណ៍ថា ជោគជតារាសីធ្លាក់ចុះទាប អោយយកអំបិលទៅរោយមុខផ្ទះ។ ចំណែកជំនឿបច្ចុប្បន្ន បើទុកទូរសព្ទដៃលើតុធ្វើការ កុំទុកនៅខាងដៃឆ្វេង នឹងបង្កអោយមានកង្វល់ដល់ខ្លួន ប៉ុន្តែបើទុកនៅខាងស្តាំដៃ ជួយអោយអ្នកទទួលបានដំណឹងល្អ និងរីករាយជានិច្ច។

4>    ថ្ងៃកាត់សក់ដែលគេនិយមបំផុត គឺថ្ងៃសុក្រ ជួយអោយមានមន្តស្នេហ៍ ថ្ងៃអាទិត្យ មានអាយុវែង ថ្ងៃចន្ទមានគេស្រលាញ់ច្រើន ថ្ងៃអង្គារអាចបង្កអោយមានទុកសោក។

5>   របស់ដែលគូស្នេហ៍អោយ បើមានបែកបាក់កុំយកវាមក ប្រើប្រាស់បន្ត ជានិមិត្តសញ្ញា បែកបាក់ ត្រូវបោះវាចោល។

6>   កាបូបប្រាក់ដែលរហែកដាច់ត្រូវតែបោះចោល រកថ្មីមកជំនួសភ្លាម ព្រោះជាប្រផ្នូល ប្រាក់ហូរចេញ។

7>   ជនជាតិចិនមានជំនឿថា ពាក់ចិញ្ចៀនលើម្រាមកូនដៃ មិនចាំបាច់ធ្វើការធ្ងន់ ពាក់កងដៃ ថ្មយក់ជួយអោយមានអំណាចនិងសុខភាព។

8>   នៅលើតុធ្វើការជ្រុងខាងស្ដាំ អោយដាក់ខ្មៅដៃភ្លឺថ្លាក្នុងកែវ ជួយអោយខួរក្បាលស្រលះ បញ្ញាឈ្លាសវៃ។

9>   សរសេរឈ្មោះយើង និងគូស្នេហ៍ ដោយម្ជុលនៅលើក្រែមថ្មី ហើយយក មកលាប លើបបូរមាត់ រៀងរាល់ថ្ងៃកុំអោយនរណាប្រើ គេមានជំនឿថាបុរសគូស្នេហ៍ នោះនឹងនឹក ដល់អ្នកនៅមិនសុខឡើយ។

10> ជនជាតិខ្មែរបុរាណមានជំនឿថា ពេលចូលរស់នៅផ្ទះថ្មី ត្រូវលីអង្ករចូលផ្ទះ ព្រោះជួយ អោយ សម្បូរសប្បាយ រស់នៅមានសេចក្ដីសុខ និងក្រៅពីនេះត្រូវយកគ្រឿងមាសប្រាក់ ដូចជា ចិញ្ចៀន ខ្សែក ទុកក្នុងធុងអង្ករផងនឹង ជួយអោយមាស ប្រាក់ហូរចូល។

ដកស្រង់ពីទស្សនាវដ្ដី ប្រជាប្រិយ ឆ្នាំទី១៤ លេខ៤០៥ ១១-២០ ធ្នូ ២០០៧.

ឯកសាស្ត្រទី ៣

ពណ៌កាបូបប្រាក់នាំលាភសំណាង

អ្នកកើតថ្ងៃអាទិត្យ

ពណ៌ដែលមិនគួរប្រើ ៖ ខ្មៅ ឬកាបូបដែលធ្វើពីស្បែកសត្វសមុទ្រ។

ពណ៌ដែលគួរប្រើ ៖ ពណ៌ត្នោត និង ពណ៌ខៀវ។

អ្នកកើតថ្ងៃចន្ទ

ពណ៌ដែលមិនគួរប្រើ ៖ ក្រហម ឬកាបូបធ្វើពីស្បែកសត្វចតុប្បាទ។

ពណ៌ដែលគួរប្រើ ៖ ពណ៌ត្នោត និង ពណ៌ស្វាយ។

អ្នកកើតថ្ងៃអង្គារ

ពណ៌ដែលមិនគួរប្រើ ៖ពណ៌ត្នោត និង ពណ៌ពងមាន់ ឬកាបូបធ្វើពីស្បែកសត្វ។

ពណ៌ដែលគួរប្រើ ៖ ពណ៌ស៊ីជម្ពូ, ពណ៌លឿងទុំ ឬពណ៌ទឹកក្រូច។

អ្នកកើតថ្ងៃពុធ

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ខ្មៅ ឬពណ៌ស៊ីជម្ពូ និងកាបូបដែលធ្វើពីស្បែកសត្វស្លាប។

ពណ៌ដែលគួរប្រើ ៖ ពណ៌បៃតង, ពណ៌ពងមាន់ និងពណ៌ត្នោត។

អ្នកកើតថ្ងៃព្រហស្បតិ៍

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ខ្មៅ ឬកាបូបដែលមានទំហំធំពេក។

ពណ៌ដែលគួរប្រើ ៖ ពណ៌ក្រហម និងពណ៌ទឹកក្រូច។

អ្នកកើតថ្ងៃសុក្រ

ពណ៌ដែលមិនគួរប្រើ ៖ពណ៌ខ្មៅ ឬពណ៌ដែលប្លែកជ្រុលពេកនាំអោយដាកប្រាក់មិនគង់។

ពណ៌ដែលគួរប្រើ ៖ ពណ៌ផ្ទៃមេឃ ឬពណ៌ស៊ីជម្ពូ។

អ្នកកើតថ្ងៃសៅរ៍

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌បៃតងឬកាបូបចាស់ពេក។

ពណ៌ដែលគួរប្រើ ៖ ពណ៌ផ្ទៃមេឃ និង ពណ៌ស្វាយ។

 

ដកស្រង់ពីទស្សាវដ្ដី ប្រជាប្រិយ ទំព័រ៥៥ ឆ្នាំទី១៤ លេខ៤១៣ ០១-១០ មិនា ២០០៨

Leave a comment