MKC ដំណឹងថ្មី

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប

Modern Kangaroo Centre

ដំណឹង

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប នឹងចាប់ផ្តើមបើកទ្វារ បើកបង្រៀនឡើងវិញ នៅថ្ងៃទី ២៥ មេសា ២០១៤ បន្ទាប់ ពីបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ បានបញ្ចប់។ សិស្សដែលរៀននៅ មជ្ឈមណ្ឌលកង់ហ្គូរូទំនើប មិនបាច់បង់ថ្លៃសាលាទេ សម្រាប់ខែ មេសានេះ គឺត្រូវបង់ ចាប់ពីខែ ឧសភា ឆ្នាំ២០១៤ តទៅ។

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប មានបើកថ្នាក់ភាសាអង់គ្លេស គ្រប់កម្រឹតថ្នាក់ សម្រាប់ម៉ោង ៥-៦ ល្ងាច។

មង្គលបូរី, ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៤

នាយក MKC

សេចក្តីជូនដំណឹង

ដើម្បីឆ្លើយតប ទៅនិងតម្រូវការ នៃការរស់នៅ ក្នុងសង្គម ដែលបច្ចេកវីជ្ជា កំពុងរីកចម្រើន និង ការប្រើប្រាស់ភាសា អង់គ្លេស ក្នុងការទំនាកទំនង ក្នុង ប្រទេស និង ក្រៅប្រទេស សូមប្អូនៗ មកចុះឈ្មោះសិក្សាភាសា អង់គ្លេស នៅ MKC គឺប្អូនៗអាចជ្រើសរើស ថ្នាក់រៀនបានគ្រប់កម្រឹត៖

ទី១ ការប្រឡងសិស្សពូកែ នៅថ្ងៃទី ២៥ កញ្ញា ២០១២ គ្រប់កម្រឹតថ្នាក់ សម្រាប់សិស្សជ័យលាភី ៥ នាក់ ពីគ្រប់ថ្នាក់ ពីលេខ​ ១ ដល់ លេខ ៥ នឹងទទួលបាន ប័ណ្ណបញ្ចុះតម្លៃសិក្សា សម្រាប់ខែ តុលា វិច្ឆិកា ធ្នូ ឆ្នាំ ២០១២។

ទី២  មានបើកថ្នាក់ថ្មី  ៣ ថ្នាក់  ៣ កម្រឹត

¤ English Time 3 – Room 9 D –  ចាប់ផ្តើម ថ្ងៃទី ២៦ កញ្ញា ២០១២

¤ HEADSTART – Room 12 H – ចាប់ផ្តើម ថ្ងៃទី ០១ តុលា ២០១២

¤ New HEADWAY – Beginner – Room 9 G – ចាប់ផ្តើម ថ្ងៃទី ០១ តុលា ២០១២

ΜΚ©

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប

Modern Kangaroo Centre

សេចក្តីជូនដំណឹង

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប​ មានកិត្តិយស សូមជូនដំណឹងដល់ សិស្សានុសិស្សទាំងអស់ ដែល កំពុងសិក្សានៅ មជ្ឈមណ្ឌលកង់ហ្គូរូទំនើប ឲ្យបានជ្រាបថា មជ្ឈមណ្ឌលកង់ហ្គូរូទំនើប នឹងមាន រៀបកម្មវិធី ជូនរង្វាន់ ដល់សិស្សជ័យលាភី ៣រូប ដែលបាននិងកំពុង សិក្សាសៀវភៅ the THIRD edition NEW HEADWAY កំរិត Elementary និង សិស្សជាច្រើនទៀត ពីគ្រប់កំរិតថ្នាក់ ដែល MKC បានរៀបធ្វើ ការប្រឡងសម្រាប់​សិស្សពូកែកាល​ពីខែមេសាកន្លងទៅ   នៅក្នុង ខែកញ្ញា ឆ្នាំ២០១២ ខាងមុខនេះ  ប៉ុន្តែនឹង កំណត់កាលបរិច្ឆេទ ជាក់លាក់ នៅពេលក្រោយ ។ មូលហេតុ​នៃការពន្យាពេល គឺដោយសារ ថ្នាក់កុមារតូចៗ មិនទាន់ដំណើរការ​បានជាប្រក្រតី និង អ្នកឧបត្ថម្ភ ដល់ជ័យលាភី (OUT STANDING STUDENTS) មិនទាន់មានពេលវេលា​។

I.  សិស្សដែលទទួលបានជ័យលាភីទាំងបីរូប ពីក្រុមហ៊ុន VBSN គឺៈ

១. ក. កាន់ រដ្ឋា (Kann Ratha) ចំណាត់ថ្នាក់លេខ ១ (a bicycle)

២. ក. ឃឹម ជីវហ៊ុន (Khoem Chiv Hun) ចំណាត់ថ្នាក់លេខ ២ (a mobile phone)

៣. ក. ហាំ ធាវី (Ham Theavy) ចំណាត់ថ្នាក់លេខ ២ (a mobile phone)

និងមានសិស្សជាច្រើនទៀត គ្រប់កំរិតថ្នាក់ ពីចំណាត់ថ្នាក់ លេខ ១ ដល់លេខ ១០ នឹងត្រូវ បានទទួល រង្វាន់លើកទឹកចិត្តដូចជាៈ

II. រង្វាន់សម្រាប់សិស្សជ័យលាភី ដែលបានប្រឡងលើកទី២ បានជោគជ័យ

√ រង្វាន់សម្រាប់សិស្សលេខ១ គឺកាបូបរៀន ១ (ពីគ្រប់កំរិតថ្នាក់)

 √​ រង្វាន់សម្រាប់សិស្សលេខ២ គឺ English Dictionary ១ (ពីគ្រប់កំរិតថ្នាក់)

√ រង្វាន់សម្រាប់សិស្សលេខ៣ គឺ សៀវភៅសរសេរ (ពីគ្រប់កំរិតថ្នាក់)

√ ការបញ្ចុះតម្លៃសិក្សា ពីខែ ឩសភា ដល់ខែ មិថុនា ពីលេខ ៤ ដល់ លេខ ១០។

III. ប័ណ្ណសរសើរ (Certificate of Merit)

MKC នឹងមានត្រៀមរៀបពិធី ជូនប័ណ្ណសរសើរ ដល់សិស្សជ័យលាភី ពីលេខ ១ ដល់លេខ ៥ ពីគ្រប់កំរិតថ្នាក់ ។ ជាពិសេស សិស្ស ៤ ថ្នាក់ ដែលបានប្រឡងជាប់ជាស្ថាបពរ​ កាលពីខែមេសា ឆ្នាំ ២០១២ គឺ ថ្នាក់ the THIRD edition NEW HEADWAY – Elementary  (៣ ថ្នាក់) និង the THIRD edition NEW HEADWAY – Pre-Intermediate (១ ថ្នាក់) នឹងបានទទួល សញ្ញាបត្រ (Certificate in Communicative Skills in General English ) ។   

VI. ការរៀបពិធី និង ការផ្តល់កិត្តិយស

មជ្ឈមណ្ឌលកង់ហ្គូរូទំនើប ធ្លាប់បានធ្វើពិធី ប្រគល់បណ្ណសរសើរ ដល់សិស្សពូកែយើង កាលពី ថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១១ ក្រោមអធិបតីភាព ​លោក ឥន្ទ សវិចិត្រ អភិបាលរង ស្រុកមង្គលបូរី , លោក រ័ត្ន ដាស៊ីណង់ ​នាយករដ្ឋបាល សាលាស្រុកមង្គលបូរី និង លោក ឆឹង ណាវុន ប្រធាន ការិយាល័យ អប់រំស្រុក មង្គលបូរី ។ ដូចនេះ MKC នឹងខិតខំស្វែងរក ឱកាស ឬ ពេលវេលាសមរម្យ ដើម្បី  រៀបធ្វើពិធី ចែករង្វាន់ និង ចែកសញ្ញាបត្រ ក្នុងខែ កញ្ញា ឆ្នាំ ២០១២ បន្ទាប់ពីប្រឡងបាក់ឌុបរួច។

V. សក្តានុពល របស់ MKC (Potential of MKC)

MKC ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាអង់គ្លេស គ្រប់កំរិតថ្នាក់ សាស្ត្រាចារ្យ មានជំនាញលើសគេ ។ល។

MKC ជាជំរើស តែមួយគត់របស់សិស្សានុសិស្ស ក្នុងស្រុកមង្គលបូរី ដែលអាចសិក្សាបានគ្រប់កំរិតថ្នាក់។

MKC ប្តេជ្ញាថែរក្សាការចងចាំនូវកេរ្តិ៍ឈ្មោះ មជ្ឈមណ្ឌលកង់ហ្គូរូ ដែលជាស្នាដៃលោក ប៉ែន ប្រាកដ ជានិច្ចនិរន្ត!

MKC makes its popularities any places!   Website: mkcmongkolborey.wordpress.com

Leave a comment